ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្កាត់​តាំងពី​តាកែវ​មក​កំពង់ស្ពឺ ឃើញ​ភ្លាម​ឆ្លៀតឱកាស​ភ្លែត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​តាំងពី​ខេត្តតាកែវ​មក​ដល់​ទឹកដី​ខេត្តកំពង់ស្ពឺ ឃើញ​ហាង​១​កន្លែង​គ្មាន​ម្ចាស់​នៅ​លក់ ក៏​ឈប់​ចត​ម៉ូតូ​ចូល​លួច​ទូរស័ព្ទ​ស៊េរី​ទំនើប​ៗ៣​គ្រឿង ដល់​ម្ចាស់​ក្រឡេក​ឃើញ​ទាន់​ដេញចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​តាំងពី​ខេត្តតាកែវ​មក​ដល់​ទឹកដី​ខេត្តកំពង់ស្ពឺ ឃើញ​ហាង​១​កន្លែង​គ្មាន​ម្ចាស់​នៅ​លក់ ក៏​ឈប់​ចត​ម៉ូតូ​ចូល​លួច​ទូរស័ព្ទ​ស៊េរី​ទំនើប​ៗ៣​គ្រឿង ដល់​ម្ចាស់​ក្រឡេក​ឃើញ​ទាន់​ដេញចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​លោក ឃុំ​ព្រះ​និព្វាន​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ខាត់ សិ​ហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​នាល ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ ឯ​ម្ចាស់​ហាង​ទូរស័ព្ទ​ឈ្មោះ រស់ រ៉ា​វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ហាង​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​កើតហេតុ គាត់​កំពុង​​ហូប​បាយ​នៅ​ខាងក្នុង ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​សេ​៥០​ជ្រុង ពណ៌​​ទឹកមាស មក​ឈប់​មុខ​ហាង​របស់​គាត់​។ មួយសន្ទុះ គាត់​ងើប​ពី​កន្លែង​ហូប​បាយ​ដើរ​ទៅ​មុខ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​លូក​យក​ទូរស័ព្ទ​ចេញពី​ក្នុង​ទូ ទើប​គាត់​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​។

ក្រោយ​ពី​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ទូរស័ព្ទ​ស៊េរី​ទំនើប​ៗ​ចំនួន​៣​គ្រឿង គឺ​ម៉ាក​អាយ​ហ្វូ​ន​សិច​ផ្លឹ​ស​២​គ្រឿង និង​អាយ​ហ្វូ​ន​សិច​១​គ្រឿង​។ ហើយ​ទូរស័ព្ទ​ទាំង​៣​គ្រឿង​នោះ សមត្ថ​កិច្ច​បាន​ប្រគល់​ឲ្យ​ម្ចាស់​វិញ ដោយឡែក​ជនសង្ស័យ និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព សមត្ថកិច្ច​នាំ​ទៅ​អធិការដ្ឋាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ