ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ចេះ​តែ​ឈាម​ច្រមុះ​ដល់​ពិនិត្យ​ឃើញ​ស្តែង​ៗ​នឹង​ភ្នែក​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​មាន​សត្វ​​ឈ្លើង​មួយ​ក្បាល​ប្រវែង​ជាង​២​សង់ទីម៉ែត្រ​រស់នៅ​ក្នុង​រន្ធ​ច្រមុះ អស់​រយៈពេល​យ៉ាង​ហោច​ណាស់​៣​ខែ ដែល​ធ្វើ​រូបគេ​ចេះ​តែ​ហូរ​ឈាម​ច្រមុះ​មិន​បាត់​។ លោក…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​មាន​សត្វ​​ឈ្លើង​មួយ​ក្បាល​ប្រវែង​ជាង​២​សង់ទីម៉ែត្រ​រស់នៅ​ក្នុង​រន្ធ​ច្រមុះ អស់​រយៈពេល​យ៉ាង​ហោច​ណាស់​៣​ខែ ដែល​ធ្វើ​រូបគេ​ចេះ​តែ​ហូរ​ឈាម​ច្រមុះ​មិន​បាត់​។

លោក Pan បាន​ទៅ​មន្ទីរពេទ្យ Dongguan Chang’an នៅ​ក្នុង​ខេត្ត Guangdong ប្រទេស​​ចិន ក្រោយ​ពី​កើត​អ​កា​រៈ​ហូរ​ឈាម​ច្រមុះ​ជាប់​រហូត​អស់​រយៈពេល​១០​ថ្ងៃ​។ លោក​វេជ្ជបណ្ឌិត​ខាង​ត្រចៀក​-​ច្រមុះ​-​បំពង់ក Liu Yuxing ភ្លាម​ៗ​នោះ​សង្ស័យ​ថា មាន​សត្វ​ឈ្លើង​ទាម​នៅ​ក្នុង​រន្ធ​ច្រមុះ​។ រូប​លោក​មិន​ដែល​ជួប​អ្នកជំងឺ​ណា​បែប​នេះ​ឡើយ​។ លោក​ធ្លាប់តែ​ជួប​តាម​រយៈ​ការ​អាន​សៀវភៅ​ប៉ុណ្ណោះ​។ ដល់​ពេល​ពិនិត្យ​មើល​អង់​ដូ​ស្កុប ទើប​លោក​ដឹង​ថា ការ​សង្ស័យ​ពិតជា​ត្រឹមត្រូវ​មែន​។

លោក​វេជ្ជបណ្ឌិត​ឯកទេស បាន​មាន​ប្រសាសន៍​ថា​៖ «​បើ​ទោះបីជា​ខ្ញុំ​មិន​ដែល​ជួប​ស្ថាន​ភាព​ជំងឺ​បែប​នេះ​តាំងពី​ខ្ញុំ​ចេញ​ធ្វើ​ពេទ្យ​ក្តី ខ្ញុំ​អាច​ទាញ​ការ​សង្ស័យ​ថា អ្នកជំងឺ​មាន​សត្វ​ឈ្លើង​នៅ​ក្នុង​រន្ធ​ច្រមុះ​ដូច​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​អាន​ក្នុង​សៀវភៅ​។ ដោយសារ​តែ​វា​ទាម​ជាប់​នឹង​សាច់​រន្ធ​ច្រមុះ​ពេក ការ​ទាញ​យក​វា​ចេញ​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ​»​។

ខណៈ​ពេល​កំពុងធ្វើការ​ទាញ​យក​សត្វ​ឈ្លើង​ចេញពី​រន្ធ​ច្រមុះ លោក​វេជ្ជបណ្ឌិត Liu និង មិត្ត​រួមការ​ងារ បាន​ប្រើប្រាស់​ថ្នាំស្ពឹក​ដាក់​ទៅ​លើ​សត្វ​ឈ្លើង ដើម្បី​ឲ្យ​វា​ស្ពឹក​បឺត​មិនសូវ​ជាប់ រួច​ហើយ​ទើប​ទាញ​យក​វា​ចេញ​យឺត​ៗ​។ ដូច​ជា​យើង​បានឃើញ​នៅ​ក្នុង​វី​ដេ​អូ​ភ្ជាប់​មក​ខាងក្រោម សត្វ​ស៊ី​ឈាម​មួយ​ក្បាល​នោះ​មិនតូច​ទេ​។ សំនួរ​សួរ​ថា ហេតុ​អ្វី​បានជា​វា​អាច​ចូល​ក្នុង​រន្ធ​ច្រមុះ​បាន?

តាម​ការ​រៀបរាប​របស់ លោក Pan ដែល​ជា​អ្នក​ឈឺ​បាន​ឲ្យ​ដឹង​ថា កាលពី​បី​ខែ​មុន លោក​បាន​ទៅ​ហែល​ទឹកទន្លេ​។ វេជ្ជបណ្ឌិត​ទាញ​សេចក្តីសន្និដ្ឋាន​បាន​ថា នេះ​មក​ពី​ពង​របស់​សត្វ​ឈ្លើង​ចូល​ក្នុង​រន្ធ​ច្រមុះ ហើយ​ញាស់​រហូត​បាន​ធំ​ដល់​ថ្ងៃ​ធ្វើទុក្ខ​៕ វីដេ​អូ​ដក​ស្រង់​ចេញពី ៖ Mai Magdy

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ