ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ប្តឹង​អីចឹង​…​សង្ស័យ​អត់​ភស្តុ​តាង​ជូន​តុលាការ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖​ ​ភ្នាក់ងារ​យក​ព័ត៌មាន​អង្គភាព TNM ប្រចាំ​ខេត្តមណ្ឌលគិរី​ម្នាក់ និង​ជា​ចាង​ហ្វា​យ​គេហទំព័រ ព័ត៌មាន​ថ្ងៃនេះ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចេញ​ដីកាកោះ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ ក្នុង​ករណី​លោក…

ខេត្តមណ្ឌលគិរី ៖​ ​ភ្នាក់ងារ​យក​ព័ត៌មាន​អង្គភាព TNM ប្រចាំ​ខេត្តមណ្ឌលគិរី​ម្នាក់ និង​ជា​ចាង​ហ្វា​យ​គេហទំព័រ ព័ត៌មាន​ថ្ងៃនេះ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចេញ​ដីកាកោះ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ ក្នុង​ករណី​លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ប្តឹង​ពី​បទ បរិហា​កេរ្តិ៍​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​០៤ សីហា ២០១៨ កន្លង​ទៅ​។

លោក ឃិ​ន សុ​ខន ភ្នាក់ងារ​យក​ព័ត៌មាន​អង្គភាព TNM ប្រចាំ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​នឹង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ កញ្ញា ២០១៨ លោក​ត្រូវ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​តាម​ដីកាកោះ​របស់​លោក ម៉​ម វណ្ណ​ដា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ក្រោយ​ពី​លោក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ក្រោម​ចំណងជើង​ថា​«​រឿង​ធំ​ហើយ​ម្តងនេះ លោក​ចាប កុសល នឹង​លោក លី សុ​ធិ មានរឿង​ច្របូកច្របល់ ដល់​កម្លាំង​ចម្រុះ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​» និង​អត្ថបទ​«​បែកធ្លាយ​ចម្លើយ​បុរស​ពីរ​នាក់​ដែល​កម្លាំង​ចម្រុះ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ចាប់​ប្រាប់​ថា​យក​លុយ​១៥ ០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​រថយន្ត​ប៉ា​កុង​៣​គ្រឿង​»​។

លោក​ឃិ​ន សុ​ខន បន្ត​ថា ករណី​នេះ​លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​មន្ត្រី​សាលាដំបូង ពោល​គឺ​មិន​គេចវេស​ទៅ​ណា​ឡើយ ព្រោះ​ព័ត៌មាន​ដែល​លោក​ចេញផ្សាយ​គឺ​មាន​ទឡ្ហី​ករ​ណ៏​ច្បាស់លាស់​រួម​នឹង​សាក្សី​ដែល​បានដឹង​ឮជា​ច្រើន​ក្នុង​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​កន្លង​មក​។ លោក​បញ្ជាក់​ថា​«​ជុំវិញ​រឿង​នេះ​លោក​នឹង​ផ្តល់​គ្រប់​ភ​ក្តុ​តាង​ដល់​តុលាការ​ដើម្បី​ការពារ​ការ​ចោទប្រកាន់​របស់​ភាគី​លោក ឌិន ប៊ុ​ន​ធឿ​ន​»​។ យើង​គិត​ថា ទំនង​អត់​ភស្តុ​តាង​ណា​ការពារ​ខ្លួន​ទេ ។

ទោះ​យ៉ាងណា​គិត​ត្រឹម​វេលា​ម៉ោង​២​នឹង​៤០​នាទី​ថ្ងៃ​ទី​១២ កញ្ញា ២០១៨ លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរ​សព្ទ​គ្មាន​អ្នកឆ្លើយ​តប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ