ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​គ្រប់​គ្នា​អត់​អី អី​តែ​១​គ្រួសារ​ហ្នឹង តែ​អាជ្ញាធរ​ទុក​ឧសា​ន​វាទ​ឱ្យ​១០​ថ្ងៃ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ត្រូវ​បាន​អាជ្ញាធរ​ឃុំ​កោះ​អញ្ជើញ​អោយ​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ កញ្ញា ដោយសារ​មាន​អ្នក​ជំទាស់​មិន​អោយ​អាជ្ញាធរ​ធ្វើ​ប្រព័ន្ធ​លូ​អម​សងខាង​ផ្លូវ​បេតុង​ដែល​កំពុង​ដំណើរការ​ធ្វើ​ថ្មី ។ លោក ឯម…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ត្រូវ​បាន​អាជ្ញាធរ​ឃុំ​កោះ​អញ្ជើញ​អោយ​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ កញ្ញា ដោយសារ​មាន​អ្នក​ជំទាស់​មិន​អោយ​អាជ្ញាធរ​ធ្វើ​ប្រព័ន្ធ​លូ​អម​សងខាង​ផ្លូវ​បេតុង​ដែល​កំពុង​ដំណើរការ​ធ្វើ​ថ្មី ។

លោក ឯម ណេ មេឃុំ​ព្រែក​ខ្សាយ​(​ក​)​បានអោយ​ដឹង​ថា ផ្លូវ​១​ខ្សែ​នេះ​ពី​មុន​ជា​ផ្លូវ​ដី​មាន​ដុំ​ថ្ម​រដិបរដុប និង​មាន​ជង្ហុក​ជា​ច្រើន​កន្លែង​ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​លំបាក​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ម្តង​ៗ ។

លោក​មេឃុំ​បាន​បន្ត​ទៀត​ថា ដោយ​មានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ និង​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ផង​នោះ​ទើប​អាជ្ញាធរ​ឃុំ​បាន​លើក​គម្រោង​ធ្វើ​ផ្លូវ​នេះ​ឡើង​ដោយ​ធ្វើ​ជា​ផ្លូវ​បេតុង​កម្រាស់​១​តឹក​កន្លះ ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​២១៧​ម៉ែត្រ និង​មាន​ដាក់​លូ​អក្សរ​អ៊ុយ​ទំហំ​៧​តឹក​នៅ​អម​សងខាង​ផ្លូវ​ផង​ដែរ ។

លោក​មេឃុំ​បាន​បញ្ជាក់​ថា មុន​ពេល​ធ្វើ​អាជ្ញាធរ​បាន​ប្រជុំ​ផ្សព្វផ្សាយ​រួច​ហើយ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​ឯកភាព​ផង​ដែរ ប៉ុន្តែ​នៅ​ពេល​ចាប់ផ្តើម​ចាក់​ផ្លូវ​បេតុង​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​១​គ្រួសារ​ដែល​មាន​រោង​ឈើ​នៅ​ជាប់​ផ្លូវកែង​ដើម​ទី​បាន​ជំទាស់​មិន​អោយធ្វើ​លូ​ដោយ​អះអាង​ថា បើ​ធ្វើ​លូ​គឺ​ចូល​ដី​របស់​គាត់ ដូច្នេះ​គាត់​មិន​ព្រម​នោះ​ទេ ។

ដើម្បី​ដោះស្រាយ​កុំអោយ​មាន​បញ្ហា​ទើប​អាជ្ញាធរ​កោះហៅ​ប្រជាពលរដ្ឋ​ទាំងអស់​រួម​ទាំង​អ្នក​ជំទាស់​ផង​ដែរ​អោយ​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ ហើយ​ជា​លទ្ធផល​ខាង​អាជ្ញាធរ​បាន​សម្រេច​ទុក​ពេល​អោយ​អ្នក​ជំទាស់​ចំនួន​១០​ថ្ងៃ​ដើម្បី​រក​ឯកសារ​ប្លង់​ដី​របស់​ខ្លួន​មក​បង្ហាញ បើសិន​ទីតាំង​គ្រោង​ដាក់​លូ​នោះ​ប៉ះ​ចំ​លើ​ដី​របស់​គាត់​នោះ​អាជ្ញាធរ​នឹង​មិន​ដាក់​លូ​នោះ​ទេ ប៉ុន្តែ​ក្នុង​ករណី​បើ​ពុំ​មាន​ឯកសារ​ប្លង់​ដី ឬ​ប្លង់​នោះ​មិន​ដល់​កន្លែង​ដែល​គ្រោង​ដាក់​លូ​ទេ អាជ្ញាធរ​នឹង​សម្រេច​ធ្វើការ​រៀបចំ​ដាក់​លូ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ