ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ! ដាក់​គ្រឿង​ផ្ទុះ​ជាប់​ខ្លួន… ស្លា.ប់​ឡើង​ដល់​៦៨​នាក់ របួស​១៦៥​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​៖ បើ​តាមរយៈ​​​តុល្យការ​នៃ​ការ​វាយប្រហារ​អត្តឃាត កាលពី​ថ្ងៃ​ទី​១១ ​កញ្ញា ​ប្រឆាំង​ពួក​បាតុករ​នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន មក​ដល់​ថ្ងៃ​ទី​១២​ កញ្ញា​ នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៦៨​នាក់​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​៖ បើ​តាមរយៈ​​​តុល្យការ​នៃ​ការ​វាយប្រហារ​អត្តឃាត កាលពី​ថ្ងៃ​ទី​១១ ​កញ្ញា ​ប្រឆាំង​ពួក​បាតុករ​នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន មក​ដល់​ថ្ងៃ​ទី​១២​ កញ្ញា​ នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៦៨​នាក់​។

លោក ​ATAULLAH KHOGYANI​ អ្នកនាំពាក្យ​អភិបាលខេត្ត​ណា​ន់​ហ្គា​ហា​ បាន​និយាយ​ឱ្យ​ដឹង​ថា មនុស្ស​៦៨​នាក់​ស្លាប់​ ហើយ​១៦៥​នាក់​ទៀត​រង​របួស ពេល​ជន​អត្តឃាត​ធ្វើ​ឲ្យ​គ្រឿង​ផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​កណ្ដាលចំណោម​ពួក​បាតុករ នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​​ជា​៧០​គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្សា​ឡា​ឡា​បា​ដ​។​

នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​បំផុត​លើក​ទី​២ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំ​ងពី​ដើមឆ្នាំ​២០១៨​នេះ​មក​។​ ការ​វាយ​ប​ប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​ពី​ដើមឆ្នាំ​មក កើត​មាន​កាលពី​ខែមករា ​ពេល​រថយន្ត​សង្គ្រោះ​ផ្ទុក​គ្រឿងផ្ទុះ​មួយ​ផ្ទុះ​នៅ​កណ្ដាល​ក្រុង​​កា​ប៊ុល បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១០០​នាក់ ​និង​របួស​២៣៥​នាក់​។ ​នោះ​ជា​ស្នាដៃ​របស់​ពួក​តា​លី​បង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ