ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះជាមួយ​គោយន្តកន្ត្រៃ របួសធ្ងន់​​២នាក់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ឈប់​ចត​នៅ​លើ បណ្តាល​ឱ្យ​បុរស​ពីរ​នាក់​រង​របួសធ្ងន់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែ កញ្ញា ​ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ត្រង់​ចំណុច​ខាងជើង​ភូមិ​ទ្រាស​ប្រហែល​២០០​ម៉ែត្រ​​…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ឈប់​ចត​នៅ​លើ បណ្តាល​ឱ្យ​បុរស​ពីរ​នាក់​រង​របួសធ្ងន់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែ កញ្ញា ​ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ត្រង់​ចំណុច​ខាងជើង​ភូមិ​ទ្រាស​ប្រហែល​២០០​ម៉ែត្រ​​ ស្ថិត​ក្នុង​ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ១H-៦៩៤២ អ្នកបើកបរ​ឈ្មោះ សោម ច​ន្ទ្រា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ម្កាក់​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​រង​របួសធ្ងន់​។ រីឯ​ម្ចាស់​គោ​យន្ត​កន្ត្រៃ​ឈ្មោះ យុន យី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​វ៉ឹ​ក ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ បៅ ភេទ​ប្រុស ជា​កម្មករ មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ភូមិ​តា​វ៉ឹ​ក ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គោ​យន្ត​កន្ត្រៃ​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ដល់​ចំណុច​កើតហេតុ គោ​យន្ត​បាន​ខូច​ហើយ​ឈប់​ចត​ដើម្បី​ជួសជុល ស្រប​ពេល​នោះ​ក៏​មាន​អ្នក​បើក​ម៉ូតូ បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​ក៏​បាន​បុក​គោ​យន្ត ហើយ​និង​ឈ្មោះ បៅ ភេទ​ប្រុស ជា​កម្មករ ដែល​កំពុង​ជួសជុលគោយន្តកន្ត្រៃ​នោះ​ បណ្តាល​ឲ្យ​ឈ្មោះ​បៅ រង​របួសធ្ងន់​បាក់​ក​.​ជើង​ខាងស្តាំ ចំណែក​អ្នក​បើក​ម៉ូតូ​បាន​រង​របួសធ្ងន់ បាក់​ភ្លៅ​ខាងឆ្វេង និង​បាក់​កជើង​ខាងស្តាំ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក​។

ករណី​ខាងលើ​នេះ​គឺ​បណ្តាល​មក​ពី​គោ​យន្ត​កន្ត្រៃ​ខូច ហើយ​ឈប់​ចត​គ្មាន​ភ្លើង​បំភ្លឺ​ឬ​ដាក់​សញ្ញា​សម្គាល់​ឲ្យ​បាន​ត្រឹមត្រូវ​។

ចំពោះ​វត្ថុ​តាងម៉ូតូ​និង​គោ​យន្ត​កន្ត្រៃ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ