មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អា​មេ​រិ​ក​ត្រៀម​ទប់ទល់​ព្យុះស​ង្ឈ​រា


សហរដ្ឋអាមេរិក ​៖ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អា​មេ​រិ​ក​ជា​ច្រើន នៅ​រដ្ឋ​ការ៉ូ​លី​ន​ទាំង​២​ និង​រដ្ឋ​វៀរ​ជី​នៀ កាល​ពី​ថ្ងៃ​ទី​១១​ កញ្ញា បាន​ត្រៀម​ទប់ទល់​មុន​ពេល​ព្យុះ​ស​ង្ឈ​រា ​FLORENCE បោក​បក់​មក​ដល់​ឆ្នេរសមុទ្រ​ខាងកើត​សហរដ្ឋអាមេរិក​ នា​ព្រឹក​ថ្ងៃ​ទី​១៤​ កញ្ញា​។

ចាត់​ចូល​ជា​ព្យុះ​ស​ង្ឈ​រា​ខ្លាំង​កម្រិត​ទី​៤ ​ក្នុង​ចំណោម​កម្រិត​ទាំង​៥ ព្យុះ ​FLORENCE​ ជា​ព្យុះ​ខ្លាំង​បំផុត​គំរាមកំហែង​ផ្នែក​មួយ​ធំ​នៃ​ដែនដី​អា​មេ​រិ​ក​នា​ឆ្នាំ​នេះ ហើយ​ជា​ព្យុះ​ខ្លាំង​ដំបូង​​បោកបក់​លើ​រដ្ឋ​ការ៉ូ​លី​ន​ទាំង​២ ចាប់តាំងពី​ព្យុះ​ស​ង្ឈ​រា​ឈ្មោះ​ HUGO​ ដែល​បោក​បក់​លើ​ទីក្រុង​CHARLESTON ការ៉ូ​លី​ន​ខាងត្បូង​កាលពី​ឆ្នាំ​១៩៨៩​ មក​។

រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង ការ៉ូ​លី​ន​ខាងជើង​ និង​វៀរ​ជី​នៀ​មាន​រេ​អាក់​ទ័​រ​នុយក្លេអ៊ែរ​ដល់​ទៅ​១៦​ធ្វើ​អាជីវកម្ម​ភាគច្រើន ដោយ​ក្រុមហ៊ុន​DUKE ENERGY​តែ​ក៏​ដោយ​ក្រុមហ៊ុន​DOMINION ENERGY​ផង​ដែរ​។ ​ក្រុមហ៊ុន​DUKE ENERGY​បាន​ព្រមាន​ថា គេ​អាច​ប្រើ​ពេល​​ច្រើន​ថ្ងៃ​ទើប​អាច​ស្ដារ​ចរន្តអគ្គិសនី​ឡើង​វិញ ប្រសិនបើ​ព្យុះ​នេះ​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

អាជ្ញាធរ​សន្តិសុខ​នុយក្លេអ៊ែរ​និយាយ​ថា បណ្ដា​រេ​អាក់​ទ័​រ​ស្ថិត​តាម​ផ្លូវ​បោកបក់​នៃ​ព្យុះ​នឹង​ត្រូវ​បញ្ឈប់​ប្រមាណ​១២​ម៉ោង​មុន​ពេល​ព្យុះ​នោះ​មក​ដល់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ