ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​​មានក្មេង​ម្នាក់ស្លា.ប់ដោយ​​ចាហួយដូង និងទឹកក្រូច… ទើបយើងខ្លាច​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ចំណីអាហារ​មួយ​ចំនួន​ដែល​​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ បានត្រូវ​មន្ត្រី​សាខា​កាំកុង​ត្រូល​ខេត្ត​ចាត់វិធានការ​ដកហូត​យក​ទៅ​រក្សា​ទុក ដើម្បី​បំផ្លាញ​ចោល ។ ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​​ហាង​​លក់ដូរ​ ក្នុង​ក្រុង​ស្ទឹង​ត្រែង ​​កាល​ពីថ្ងៃ​ទី​១០  កញ្ញា…

ខេត្តស្ទឹងត្រែង ៖ ចំណីអាហារ​មួយ​ចំនួន​ដែល​​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ បានត្រូវ​មន្ត្រី​សាខា​កាំកុង​ត្រូល​ខេត្ត​ចាត់វិធានការ​ដកហូត​យក​ទៅ​រក្សា​ទុក ដើម្បី​បំផ្លាញ​ចោល ។ ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​​ហាង​​លក់ដូរ​ ក្នុង​ក្រុង​ស្ទឹង​ត្រែង ​​កាល​ពីថ្ងៃ​ទី​១០  កញ្ញា លោក គឹ​ម ប្រុស ប្រធាន​​សាខា​កាំកុងត្រូល​ខេត្ត​ ថ្លែង​​ថា ការ​ធ្វើ​​បែប​​នេះ ​ដើម្បី​ការពារ​សុខភាព​អ្នក​បរិភោគ ជា​ពិសេស​កុមារ​តូច​ៗ​នៅ​ពេល​ទៅ​សាលារៀន ព្រោះ​​ចំណីអាហារ​ទាំងនេះ​ ហួស​កាលបរិច្ឆេទ​ប្រើ​ប្រាស់​ វា​អាច​បង្ក​ឱ្យ​មានការ​ប៉ះពាល់​សុខភាព​ពេល​​បរិភោគ ។

លោក​ថ្លែង​ទៀត​ថា ​មន្ត្រី​សាខា​កាំ​ក្រុង​ត្រូល​ តែង​​ចុះ​​អប់​រំជា​រឿយ​ៗ​ តែ​យើង​មិន​អាច​ធ្វើ​បាន​​គ្រប់ជ្រុង ជ្រោយ​ឡើយ​ សំខាន់គឺ​បងប្អូន​អាជីវករ​​ និង​ប្រជាពលរដ្ឋ ​ត្រូវ​រួម​គ្នា​ស្វែង​យល់​ពី​ការ​​ប្រើប្រាស់​ចំណីអា
ហារ​ដោយ​ខ្លួនឯង ព្រោះ​ទំនិញ​​ខ្លះ​មាន​ស្លាក​សញ្ញា លេខ​ថ្ងៃខែ​ឆ្នាំ​ផលិត​ បើ​ពិនិត្យ​ឃើញ​ថា វា​ជិត​ផុត​ឬ​ហួស កំណត់ ឬ​គ្មាន​សញ្ញា​សម្គា​ល់សូមកុំ​ទិញ​បរិភោគ ។

លោក លាង សោភា អ្នកលក់​ចំណីអាហារ​បាន​​ទទួល ស្គាល់​ថា កន្លង​មក ​ធ្លាប់​មាន​កុមារ​ម្នាក់ស្លាប់​​​​​នៅ​ភូមិ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ដោយ​សារ​តែ​បរិភោគ​ចាហួយ​ដូង ​និង​ទឹកក្រូច ​ស្រាប់​តែរាក ​ក្អួត ព្យាបាល​មិន​ទាន់ ។

លោក​សំណូមពរ​ឱ្យ​មន្ត្រី​សាខា​កាំកុងត្រូល ឧស្សាហ៍​​ចុះ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​សុខភាព​អ្នក​បរិភោគ ព្រោះ​បច្ចុប្បន្ន​មាន​ទំនិញ​ក្លែង​បន្លំ​​ច្រើន ហើយ​ពួក​គាត់​ជា​អ្នក​លក់ដូរ​ក៏​រួម​គ្នា​ប្រុង​ប្រយ័ត្ន​​ដែរក្រោយ​ពី​ទទួល​បានការ​ណែនាំ​នេះ ។អាជីវករ​លក់ទំនិញ​នៅ​ជិត​ផ្សារ​គីឡូ​២​ទទួល​ស្គាល់​ថា​​ បញ្ហា​ចំណីអាហារ​គ្មានកាល​បរិច្ឆេទ​​ប្រើប្រាស់ ឬ​សញ្ញា​សម្គាល់​នេះ​ ជា​បញ្ហា​មួយ​បង្ហាញ​ពី​ភាព​គ្រោះថ្នាក់​បំផុត​ ពីព្រោះ​កាល​ណា​​ចំណីអាហារ​នៅ​សេសសល់​យូរ​វា​បំ​លែង​​រស​ជាតិ​ទៅ​ជា​ជូរ​ផ្អូម ។

សូម​បញ្ជាក់​ថា ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ បានដក​ហូត​​ទឹកដោះគោ​អា​ដេខូច គុណភាព​១.៤៨៨​ដប ទឹក​ខ្វ​រៀរ​៧៨​ដប ទឹក​វី​តា​៤៨​ដប ទឹក​ក្រូច​ហ្វា​ន់តា​មួយ​យួរ និង​នំ​ស្រួយ​ចំនួន​២០​កញ្ចប​់​ផង​ដែរ ។ក្រោយ​ការ​ដកហូត​ទំនិញ​ខូចគុណភាព​នេះ មន្ត្រី​​សាខា​កាំកុងត្រូល​ខេត្ត បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​​​ត្រៀម​​​ដុត​​បំផ្លាញ​ចោល​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ