ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ថ្លើមធំ​យ៉ាងហ្នឹង​យួន​១​ក្រុម​នេះ​ឆ្លង​ដែន​ចូល​លួច​គាស់​គល់ឈើ​ប្រណិត​មិន​ញញើត​សោះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ម៉ូតូ​៦​គ្រឿង​ដែល​សុទ្ធសឹងតែ​ជា​ម៉ូតូ​កែ​ច្នៃ​សម្រាប់​ដឹកឈើ​របស់​ជនជាតិ​វៀតណាម​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ចាប់​ឃាត់​បាន​បន្ទាប់​ពី​មាន​ក្រុម​ជនជាតិ​វៀត​ណាម​១​ក្រុម​បាន​ជិះ​ឆ្លង​ដែន​ចូល​មក​ទឹកដី​ខ្មែរ​នៅ​តំបន់​ជាប់​ព្រំដែន​បម្រុង​លួច​កាត់ និង​គាស់​គល់ឈើ​ប្រណិត​ក្នុង​ដី​ព្រៃ​សហគមន៍​តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ទាន់​ពេល ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​២​ធ្នូ ។ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​២​ធ្នូ​លោក​អនុសេនីយ៍ឯក ខៀវ…

ខេត្តក្រចេះ ៖ ម៉ូតូ​៦​គ្រឿង​ដែល​សុទ្ធសឹងតែ​ជា​ម៉ូតូ​កែ​ច្នៃ​សម្រាប់​ដឹកឈើ​របស់​ជនជាតិ​វៀតណាម​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ចាប់​ឃាត់​បាន​បន្ទាប់​ពី​មាន​ក្រុម​ជនជាតិ​វៀត​ណាម​១​ក្រុម​បាន​ជិះ​ឆ្លង​ដែន​ចូល​មក​ទឹកដី​ខ្មែរ​នៅ​តំបន់​ជាប់​ព្រំដែន​បម្រុង​លួច​កាត់ និង​គាស់​គល់ឈើ​ប្រណិត​ក្នុង​ដី​ព្រៃ​សហគមន៍​តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ទាន់​ពេល ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​២​ធ្នូ ។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​២​ធ្នូ​លោក​អនុសេនីយ៍ឯក ខៀវ ប៊ុ​ន​ថា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ បាន​ចុះ​បង្ក្រាប​បាន​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​៦​គ្រឿង​នេះ​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្ណាំ​២០១៨ តែ​មិន​មានការ​ចាប់ខ្លួន​មនុស្ស​នោះ​ទេ ។

លោកនាយ​ប៉ុស្តិ៍​បាន​ថ្លែង​ថា ក្រុម​ជនជាតិ​វៀតណាម​១​ក្រុម​បាន​ជិះ​ម៉ូតូ​៦​គ្រឿង​លួច ចូល​មក​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ដើម្បី​ចូល​លួច​គាស់ដើមឈើ និង​គល់ឈើ​ធ្នង់​នៅ​ក្នុង​ព្រៃ​សហគមន៍​ពីរ​កន្លែង​ក្នុងភូមិ​ថ្ម​ហាលវាល និង​ភូមិ​ច្រាប ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ។

អាជ្ញាធរ​ថា ព្រៃ​សហគមន៍​ទាំង​ពីរ​កន្លែង​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រើ​រាន​ដី​ព្រៃ​ធ្វើ ចម្ការ​តាំងពី​យូរយារ​ណាស់​មក​ហើយ ។ ហើយ​នៅ​ព្រៃ​សហគមន៍​តំបន់​នោះ​នៅ​មាន​សេសសល់​ដើមឈើ​ធ្នង់ និង​ឈើប្រណិត​តូច​ៗ​ពិសេស​គល់ឈើ​ប្រណិត​ធំ​ៗ​ដែល​នៅ​កប់​ក្នុង​ដី ។

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា នេះ​ជា​ករណី​ដំបូង​ហើយ​ដែល​ព្រៃ​នៅ​តំបន់​ព្រៃ​សហគមន៍ ជាប់​ព្រំដែន​ទាំងនោះ​មានការ​ចូល​លួច​គាស់​គល់ឈើ​ប្រណិត​ពី​ប្រជាជន​វៀតណាម ។ ហើយក្រោយ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​ការពារ​ពី​ការ​ជិះ​ម៉ូតូ​ឆ្លង​ដែន​ប៉ុនប៉ងចូល​ធ្វើ​សកម្មភាព​លួច​កាប់​ឈើ និង​លួច​គាស់​គល់ឈើ​បែប​នេះ​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ស្រាវជ្រាវ​ចាប់​ឃាត់​ទាន់​ពេល រារាំង​មិន​ឲ្យ​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ​ធ្វើ​សកម្មភាព​បាន ឡើយ ។ លោក​ថា ក្រោយ​ការ​បង្ក្រាប​ម៉ូតូ​ទាំងនេះ​គឺ​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុម​ជនជាតិ​វៀត ណា​ម​ទាំងនោះ​វិញ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ