ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថតបានភស្តុតាង…ខណៈសមត្ថកិច្ច​ស្រាវជ្រាវតាម​រកម្ចាស់​រថយន្ត​

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ បុរស​ចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣A ត្រង់​ចំណុច​ចន្លោះ​ផ្លូវ​ចូលភ្នំ​ខ្វាវ ស្ថិត​ក្នុងភូមិ​ពងទឹក…

ខេត្ត​កែប ៖ បុរស​ចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣A ត្រង់​ចំណុច​ចន្លោះ​ផ្លូវ​ចូលភ្នំ​ខ្វាវ ស្ថិត​ក្នុងភូមិ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ជួន មិន ភេទ​ប្រុស អាយុ​៥២ ឆ្នាំ រស់នៅ​ភូមិ ឃុំកន្លែង​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់ ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ៣C-០៤៤៨ បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ បណ្តាល​ឱ្យ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ (​មាន​សង្ឃឹម​តិច​បំផុត​) ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​បើក​រត់គេច​ដែរ ប៉ុន្តែ​ក៏​មាន​អ្នក​ឃើញ​ហេតុការណ៍​បាន​ថត​រូបភាព​រថយន្ត​ និង​ស្លា​ក​លេខ​បាន​មុនរថយន្តនោះបើករត់គេច​ផង​ដែរ​ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ រីឯ​រថយន្ត​ដែល​បើក​រត់គេច​នោះ សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ ដើម្បី​នាំ​ខ្លួន​​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ