ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហ្ស​ង់​ទី​ន​នៅ​តែ​ចង់​ឲ្យ Messi វិល​ត្រឡប់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Tuko បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ពួក​គេ​នឹង​មិន​ឲ្យ​កីឡាករ​ណា​ម្នាក់​មក​ពាក់អាវ​លេខ​១០​របស់ Messi ឡើយ ដោយ​សង្ឃឹមថា​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​អាច​នឹង​ត្រឡប់​មក​លេង​វិញ ។ សម្រាប់​សា​ម៉ី​ខ្លួន…

តាម​ប្រភព​ព័ត៌មាន Tuko បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ពួក​គេ​នឹង​មិន​ឲ្យ​កីឡាករ​ណា​ម្នាក់​មក​ពាក់អាវ​លេខ​១០​របស់ Messi ឡើយ ដោយ​សង្ឃឹមថា​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​អាច​នឹង​ត្រឡប់​មក​លេង​វិញ ។

សម្រាប់​សា​ម៉ី​ខ្លួន Lionel Messi មិន​ទាន់​បាន​ប្រកាស​ការ​ចូល​និវត្តន៍​នៅ​ក្រុម​ជម្រើសជាតិ​នៅឡើយ​ទេ តែ​រូបគេ​ចង់​សុំ​សម្រាក​ក្នុង​ការ​ប្រកួត​ទាំងអស់​របស់​អា​ហ្ស​ង់​ទី​ន​ក្នុង​រដូវ​កាល​ឆ្នាំ​នេះ ។ Messi បាន​ប្រាប់​ឲ្យ​ដឹង​បែប​នេះ​នៅ​ក្រោយ​ជ្រុះ​ចេញពី​ការ​ប្រកួត World Cup ឆ្នាំ​២០១៨ នៅ​រុ​ស្ស៊ី​ដោយសារ​តែ​ក្រុម​មាន់គក​បារាំង នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ។

កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​ពាក់អាវ​លេខ​១០ អស់​រយៈពេល​យ៉ាង​យូរ​មក​ហើយ ដែល​ឆ្លងកាត់​ការ​ប្រកួត World Cup ដល់​ទៅ​៣​ដង នៅ​អា​ព្រិច​ខាងត្បូង ប្រេ​ស៊ី​ល និង រុ​ស្ស៊ី ។ កាល​អា​ហ្ស​ង់​ទី​ន​ឡើង World Cup នៅ​អា​ល្លឺ​ម៉​ង់ Messi មិន​បាន​ពាក់អាវ​លេខ​១០​ទេ ពោល​គឺ​គេ​ពាក់អាវ​លេខ​១៩ ។

ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​មិន​បាន​ឲ្យ​កីឡាករ​ណា​ម្នាក់​ពាក់អាវ​លេខ​១០​នេះ ក្រៅពី Messi ឡើយ ដោយសារ​តែ​នៅ​ចង់​ទុក​កន្លែង​ពិសេស​សម្រាប់​ជើង​ខ្លាំង​ម្នាក់​នេះ​ត្រឡប់​មក​វិញ ។ តើ​លោក​អ្នក​គិត​ថា Messi អាច​នឹង​មក​វិញ​ដែរ​ឬទេ? តើ Messi នឹង​អាច​មានមុខ​នៅ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup លើក​ក្រោយ​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ