ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ឃើញ​ទាន់​ជិះ​ម៉ូតូ​បំ​បុក កុំ​អី​មិនដឹង​ទៅ​ជា​យ៉ាងណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្តី​ប្រពន្ធ​២​នាក់​មិន​បាន​សម្រេច​ត្រូវ​បាន​ជន​រង​គ្រោះ​បើក​បំ​បុក​ឃាត់​បាន​ម្នាក់​រួម​នឹង​ម៉ូតូ​មួយ​គ្រឿង ចំណែកឯ​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ចំការឪឡឹក សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្តី​ប្រពន្ធ​២​នាក់​មិន​បាន​សម្រេច​ត្រូវ​បាន​ជន​រង​គ្រោះ​បើក​បំ​បុក​ឃាត់​បាន​ម្នាក់​រួម​នឹង​ម៉ូតូ​មួយ​គ្រឿង ចំណែកឯ​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ចំការឪឡឹក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សេង ហម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត រស់នៅ​ផ្លូវ​៥១៤ ភូមិ​១៣ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក មាន​ប្រពន្ធ​ឈ្មោះ ហ៊​ន ស្រី​ពេជ្រ អាយុ​៣១​ឆ្នាំ មុខរបរ​នៅផ្ទះ​រស់​ជាមួយ​ប្តី ។ ជនសង្ស័យ​ឈ្មោះ កែវ សុវណ្ណ​រចនា អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ប្រ​ពេជ្រ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច ពណ៌​ទឹកប្រាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ប្តី​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បានជិះ​​ម៉ូតូ​ឌុប​ប្រពន្ធ​របស់​គាត់​ពី​ផ្ទះ​បងប្អូន​របស់​គាត់​ទៅ​កា​រាស​រថយន្ត​របស់​គាត់​វិញ​ដោយ​ប្រពន្ធ​របស់​គាត់​​កាន់​កាបូប លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស៊ុ​យ​សូ​គី​និ​ច​មួយ​គ្រឿង​បាន​ជិះ​ពីក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ប្រពន្ធ​របស់​គាត់​បណ្តាល​អោយ​ធ្លាក់​ពី​ម៉ូតូ​រង​របួសរ​លាត់ដៃរ​លាត់ជើង ។

ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះជា​ប្តី​បានដឹង​ថា ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រពន្ធ​របស់​ខ្លួន ។ គាត់​បាន​បើក​ម៉ូតូ​បំ​បុក​ម៉ូតូ​ជនសង្ស័យ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ និង​រួម​ទាំង​ប្រជាពលរដ្ឋ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣​ដើម្បី​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ