មនុស្ស​មាន​ហេតុផល​រមែង​មិន​ចេះ​ច្រណែន


អ្នក​ដែល​ស្គាល់​ពី​ហេតុផល​ច្បាស់ រមែង​លះ បង់​នូវ​បាប​អកុសល​ក្នុង​ខ្លួន ជា​អ្នក​មិន​មាននូវ​ឥស្សា ការ​ច្រណែនឈ្នានីស​នឹង​លាភ​យស​របស់​អ្នក​ដទៃ ព្រោះថា​មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធតែ​មាន​ហេតុផល​រៀង​ៗ​ខ្លួន និង​ផ្សេង​ៗ​គ្នា ឯ​លាភ យស ឬអ្វី​ៗ​ក៏​យើង​មាន​មិន​ដូច​គ្នា​បាន​ដែរ ។

បុគ្គល​ដែល​យល់​អំពី​ហេតុផល​តាម​សេចក្តី​ពិត មិន​ចេះ​ច្រណែន មិន​ចេះ​ទាមទារ​នូវ​សម្បត្តិ​អ្វី​ៗ​ដែល​អ្នក​ដទៃ​គេ​មាន គេ​បាន​នោះ​ឡើយ​។ ជា​ធម្មតា​មនុស្ស​ដែល​មិន​យល់​អំពី​ហេតុផល​រមែង​មាក់ងាយ​អ្នក​ដែល​ទាប​ជាង​ខ្លួន ហើយ​រមែង​ច្រណែន​នឹង​អ្នក​ដែល​ខ្ពស់​ជាង​ខ្លួន ។

ដូច្នេះ​ដើម្បី​កម្ចាត់​បង់​នូវ​ការ​មាក់ងាយ​អ្នក​ដទៃ និង​សេចក្តី​ច្រណែនឈ្នានីស គប្បី​សិក្សា ពិចារណា​ឱ្យ​យល់​ពី​ហេតុផល​របស់​ជីវិត​គ្រប់យ៉ាង គឺ​គប្បី​ធ្វើ​ចិត្ត​ឱ្យ​តាំងនៅ​ក្នុង​ភាព​ជា​អ្នក​ដែល មាន​ហេតុផល​ទើប​នាំ​ជីវិត​ទៅ​រក​ឧត្តមភាព ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ