ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹង​សុំ​ឪពុក​ម្តាយ​មិន​ឱ្យ​…​កម្ទេច​​ផ្ទះ​មួយ​ខ្នងចោល​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក ជញ្ជាំង​ស្លឹក ក្រាល​រនាបឫស្សី​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដោយសារ​តែ​កូនប្រុស​ម្នាក់​បាន​យក​ស្លឹក​ត្នោត​ដើម្បី​បង្កាត់ភ្លើង​ដុត​ផ្ទះ​ឆេះ​អស់​តែ​ម្ដង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក ជញ្ជាំង​ស្លឹក ក្រាល​រនាបឫស្សី​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដោយសារ​តែ​កូនប្រុស​ម្នាក់​បាន​យក​ស្លឹក​ត្នោត​ដើម្បី​បង្កាត់ភ្លើង​ដុត​ផ្ទះ​ឆេះ​អស់​តែ​ម្ដង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​សេរី ឃុំ​ខុន​រ៉​ង ស្រុក​បរិបូ​ណ៌។

យោង​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​កូន ឈ្មោះ​លឹ​ង ឆើត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ម្តាយ​ឈ្មោះ​លឹ​ង ហាន អាយុ​៦១​ឆ្នាំ និង​ឪពុក​ឈ្មោះ​ព្រំ សំណាង អាយុ​៥៦​ឆ្នាំ​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កូនប្រុស​ដែល​ជា​ជន​ប្រមឹក​ម្នាក់​នេះ បាន​ទៅ​សុំ​យក​ប្លង់​ដី​ម្ដាយ​ឪពុក​យក​ទៅ​បញ្ចាំ​ដើម្បី​ទិញ​ម៉ូតូ ប៉ុន្តែ​ម្ដាយ​ឪពុក​មិន​ឱ្យ​ ក៏​កើត​ចិត្ត​ខឹង ហើយ​បាន​យក​ធាងត្នោត​ងាប់​ៗ​ចំនួន​៣​ធាង​មក​បង្កាត់ភ្លើង​ដុត បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា​យុវជន​ខាងលើ​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ​មិន​បាន​ជួយ​រកស៊ី​អ្វី​នោះ​ទេ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​ជា​ច្រើន ។ លើក​នេះ​បែកគំនិត​សុំ​ប្លង់​ដី​ឪពុក​ម្តាយ​យក​ទៅ​បញ្ចាំ​មិន​បាន ក៏​កើត​ចិត្ត​ខឹង​ដុត​ផ្ទះ​ខាងលើ​ចោល​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ប្រជា​ការពារ​បាន​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ និង​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ