ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ទៅ​ទិញ​បង្អែម​ថា​យក​មក​ញាំ​២​នាក់​សង្សារ​នៅ​បន្ទប់​ជួល មានអី​ស្រាប់តែ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​បុគ្គលិក​បម្រើ​កា​ងារ​នៅ​ហាង​ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប​ម្នាក់​ត្រូវ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ មួយ​គ្រឿង​បាន​សម្រេច ខណៈ​យុវជន​នោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សង្សារ​ទៅ​ទិញ​បង្អែម​នៅ​ម្តុំ​ផ្លូវ​ម៉ៅ​សេ​ទុង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ផ្លូវ​៩៥…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​បុគ្គលិក​បម្រើ​កា​ងារ​នៅ​ហាង​ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប​ម្នាក់​ត្រូវ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ មួយ​គ្រឿង​បាន​សម្រេច ខណៈ​យុវជន​នោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សង្សារ​ទៅ​ទិញ​បង្អែម​នៅ​ម្តុំ​ផ្លូវ​ម៉ៅ​សេ​ទុង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ផ្លូវ​៩៥ កែង​នឹង​ផ្លូវ​ម៉ៅ​សេ​ទុង នៅ​ជិត​ហាង​ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

យុវជន​រង​គ្រោះ​មានឈ្មោះ រុន រត្ន​នី អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​ហាង ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ថ្មី ឃុំ​ត្រពាំង​សាវ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​វាយ​ប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ឧត្ត​មាន​ជ័យ​១D-៣០៦៩ ។

តាម​ចម្លើយ​សារភាព​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គឺ​រូបគេ​ចេញពី​ធ្វើការ​ក៏​ទៅ​លេង​ផ្ទះ​ជួល​សង្សារ​របស់​ខ្លួន​មា​នទី​តាំងនៅ​ជិត​កន្លែង​កើតហេតុ​ខាងលើ លុះដល់​ម៉ោង​កើតហេតុ​រូបគេ​ក៏​ជិះ​ម៉ូតូ​ចេញ​មក​ក្រៅ​ដើម្បី​ទិញ​បង្អែម​យក​ទៅ​ញាំ​នៅ​បន្ទប់​វិញ ខណៈ ជិះ​តាម​ផ្លូវ​លេ​៩៥​មក​ដល់​ក្រោយ​ហាង​ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប ។

ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​មាន​គ្នា​២​នាក់ និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​បាន​ជិះ​ពីក្រោយ​ម៉ូតូ​ខ្លួន​ហួស​ទៅ​មុខ​បន្តិច ស្រាប់តែ​ពួក​គេ​បាន​បត់​ត្រឡប់​មក​ក្រោយ​វិញ​ឈប់​ពីមុខ​ម៉ូតូ​ខ្លួន​រួច​ក៏​ស្ទុះ​មក​ព្រួត​វាយ​រូបគេ​ដោយ​ដៃ​ឃើញ​ដូច្នោះ​រូបគេ​ភ័យ​បាន​រត់​ចេញពី​ម៉ូតូ​ក៏​ត្រូវ​បក្សពួក​ក្រុម​ជនសង្ស័យ​លើកយក​ម៉ូតូ​គាត់​ជិះ​ចេញ​ទៅ​បាត់​ស្រមោល​អស់​ដោយ​សុវត្ថិភាព​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ។

ក្រោយ​កើត​យុវជន​រង​គ្រោះ​ខាងលើ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​៣​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ម៉ូតូ​ខ្លួន​វិញ​ផង​ទាំង​ដឹង​គ្មាន​សង្ឃឹមថា បាន​ម៉ូតូ​ត្រឡប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ