ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសង្ស័យនិងកំណត់ជននេះជាឃាតករបា.ញ់សម្លា.ប់ថៅកែទឹក​បរិសុទ្ធ…យោងម៉ូតូ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សំណុំរឿង​បាញ់​សម្លាប់យ៉ាង​ព្រៃផ្សៃ​នៅ​មុខ​ផ្ទះ ដែល​ធ្វើ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច ព្រោះតែ​ការ​ចាប់​ឃាតករ​មិន​ទាន់​បាន​នោះ ពេល​នេះ ​ពួកគេ​បាន​ស្ងប់​អារម្មណ៍​ខ្លះ​ហើយ ដោយសារ​ថ្មី​ៗ​នេះ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ជន​ម្នាក់ ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ថៅកែ​សិប្បកម្ម​ទឹកបរិសុទ្ធ​…

ខេត្តកំពង់ឆ្នាំង ៖ សំណុំរឿង​បាញ់​សម្លាប់យ៉ាង​ព្រៃផ្សៃ​នៅ​មុខ​ផ្ទះ ដែល​ធ្វើ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច ព្រោះតែ​ការ​ចាប់​ឃាតករ​មិន​ទាន់​បាន​នោះ ពេល​នេះ ​ពួកគេ​បាន​ស្ងប់​អារម្មណ៍​ខ្លះ​ហើយ ដោយសារ​ថ្មី​ៗ​នេះ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ជន​ម្នាក់ ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ថៅកែ​សិប្បកម្ម​ទឹកបរិសុទ្ធ​ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ ។

យុវជន​ឈ្មោះ ម៉ុ​យ ប៊ុ​ន​ធឿ​ន ជា​កូនប្រុស​ជន​រង​គ្រោះធ្លាប់​ផ្ដល់​សម្ភាសន៍​ជាមួយ​កោះសន្តិភាព ​កាលពី​ពេល​កន្លង​ទៅ ដោយ​បាន​រៀបរាប់​ពី​ការ​ភ័យ​ខ្លាច​របស់​ក្រុម​គ្រួសារ ក្រោយ​ពី​ការ​បាញ់​សម្លាប់​ឪពុក​របស់​ខ្លួន​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​មុខ​ផ្ទះ ។ យុវជនរូប​នេះ បាន​ទូរស័ព្ទ​ប្រាប់​ភ្នាក់ងារ​យើង​ជា​ថ្មី​ថា ពេល​នេះ​ គ្រួសារ​របស់​គេ​បាន​ស្ងប់​អារម្មណ៍​ខ្លះ​ហើយ ដោយសារ​តែ​ការ​ចាប់​ជន​ម្នាក់​ ដែល​សង្ស័យ​បាញ់​សម្លាប់​ឪពុក​របស់​ខ្លួន​កាលពី​ខែឧសភា​កន្លង​ទៅ ។

ជាមួយ​គ្នា​នេះ យុវជន​ខាងលើ​ក៏​បាន​ថ្លែង​អំណរ​គុណ​សមត្ថកិច្ច​នគរបាល​ទាំងអស់ ដែល​បាន​សហការ​គ្នា​ចាប់​​ជនសង្ស័យ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ឪពុក​របស់​ខ្លួន​ដែល​បាន​ស្លាប់​ទៅ ។ ទោះជា​យ៉ាងនេះ​ក្តី យុវជន​រូប​នេះ​ប្រាប់​ថា ក្រុម​គ្រួសារ​របស់​ខ្លួន​ក៏​នៅ​មានការ​ភ័យ​ខ្លាច​ខ្លះ​ៗ​ដែរ ដោយ​សារ​តែ​អាវុធ​ដែល​យក​មក​បាញ់ប្រហារ​ឪពុក​ខ្លួន​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ ។

យោង​តាម​របាយការណ៍​សន្និដ្ឋាន​របស់​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​ខាងលើ​ឈ្មោះ ឆោម ឆ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ជា​ជនសង្ស័យ​ក្នុង​​បទ​ឃាតកម្ម​គិត​ទុកជា​មុន ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ នៅផ្ទះ​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ បណ្តាល​ឱ្យ​បុរស​ឈ្មោះ ប៊ិ​ន ហឿ​ន ជា​ម្ចាស់​សិប្បកម្ម​ស្លាប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។

សូម​រំឭក​ថា ម្ចាស់​សិប្បកម្ម​ទឹកបរិសុទ្ធ​ឈ្មោះប៊ិ​ន ហឿ​ន អាយុ​៦១​ឆ្នាំ ត្រូវ​ជន​ពុំ​ស្គាល់​អត្តសញ្ញាណ​បិទមុខ​ជិត ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា ប្រើ​កាំភ្លើង​អាកា​៤៧ ចូល​បាញ់ប្រហារ​ចំនួន​៣​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​ក្រោម​រថយន្ត​ដឹក​ទឹក​សុទ្ធ​របស់​ខ្លួន​នៅ​ពីមុខ​ផ្ទះ​តែ​ម្តង ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​ហ្វ្រេ​ស ពណ៌​ផ្ទៃមេឃ និង​គ្រាប់កាំភ្លើង​អាកា​៤​គ្រាប់ ដាក់​នៅ​ក្នុង​បាវ​ដែល​ប្លុង​ចោល​កណ្តាល​វាលស្រែ ចម្ងាយ​ពី​កន្លែង​កើតហេតុ​ជាង​១​ពាន់​ម៉ែត្រ ដែល​សមត្ថកិច្ច​កំណត់​ថា ជា​ម៉ូតូ​របស់​ជន​ដៃដល់ ។

ជុំវិញ​ករណី​បាញ់​សម្លាប់​យ៉ាង​សាហាវ​លើ​បុរស​ជា​ថៅកែ​ទឹកបរិសុទ្ធ​ខាងលើ ត្រូវ​បាន​នគរបាល​លួច​បង្ហើប​ថា ជនសង្ស័យ​ឈ្មោះ ឆោមឆ​ន មិន​បាន​សារភាព​ ក្នុង​ករណី​បាញ់ប្រហារ​នេះទេ ប៉ុន្តែ​ផ្អែក​តាម​សាក្សី​និង​វត្ថុ​តាង​ដែល​សមត្ថកិច្ច​រក​ឃើញ​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ប៉ុន្មានថ្ងៃ​ បុរស​ឈ្មោះ ឆោម ឆ​ន ធ្លាប់​ជិះ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ហ្វ្រេ​ស ពណ៌​ផ្ទៃមេឃ គ្មាន​ផ្លា​ក​លេខ ដូច​គ្នា​នឹង​ម៉ូតូ​ដែល​ជន​ដៃដល់​ប្លុង​ចោល​ នៅ​កណ្តាល​វាល​ស្រែ​នោះ ។

ជាមួយ​គ្នា​នេះ កូនប្រុស​របស់​ឈ្មោះ ឆោម ឆ​ន ក៏​ធ្លាប់​ជិះ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ហ្វ្រេ​ស ពណ៌ ផ្ទៃមេឃ ដែល​ជា​ម៉ូតូ​មួយ​ខុស​គេ ​ងាយស្រួល​នឹង​ចំណាំ​នេះ​ដែរ ។ ហេតុនេះ​ហើយ ការ​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ ឆោម ឆ​ន គឺ​ផ្អែក​លើ​វត្ថុ​តាង​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ហ្វ្រេ​ស​នេះឯង ទើប​សម្រេច​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​គិត​ទុកជា​មុន ។

ចំណែក​មូលហេតុ​វិញ គឺ​សមត្ថកិច្ច​មិន​ប្រាប់​ទេ​ដោយ​គ្រាន់តែ​បង្ហើប​ថា​សង្ស័យ​ពី​រឿង​ស្នេហា​ត្រី​កោណ ។ សូម​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឆោម ឆ​ន ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​តាំងពី​ពាក់​កណ្ដាល​ខែសីហា​មក​ម្លេ​៉ះ ៕

អត្ថបទសរសេរ ដោយ