ថ្មីណាស់ ! មុិ​ក​សុិ​ក​ធ្វើ​វិសោធនកម្ម​ច្បាប់​ឱ្យ​រួមរ័ក​នៅ​ទី​សាធារណៈ​បាន


សភា​នៅ​ក្រុង​ Guadalajara ​ប្រទេស​មុិ​ក​សុិ​ក បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​អនុញ្ញាត​ការ​រួមរ័ក​នៅ​ទី​សាធារណៈ ដូច​ជា​នៅ​សួន​សាធារណៈ ក្នុង​រថយន្តជាដើម ។

លោកស្រី​ María Guadalupe Morfín Otero សមាជិក​សភា​ម្នាក់ ដែល​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​បញ្ជាក់​ថា «​ការ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ការ​ឱប​ថើប​នៅ​ទី​សាធារណៈ មិនមែន​ជា​រឿង​អាក្រក់ ហើយ​ក៏​មិនមែន​ជា​បទឧក្រិដ្ឋ សុទ្ធ​សឹង​សម្តែង​ពី​មនុស្ស និង​គួរ​បាន​ទទួល​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​» ។

អាជ្ញាធរ​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិសោធនកម្ម​លើ​ច្បាប់​នេះ​នឹង​ជួយ​ការពារ​មិន​ឲ្យ​ប៉ូលិស​គំរាម​ដល់​យុវវ័យ​នៅ​ទី​សាធារណៈ ។ តាម​ការ​អង្កេត លើ​និស្សិត​ក្នុង​មហាវិទ្យាល័យ​មាន​៩០​ភាគរយ ឆ្លើយ​ថា ​ធ្លាប់​ត្រូវ​ប៉ូលិស​គំរាម ដោយ​មាន​អំណះអំណាង​ថា​ ពួក​គេ​ប្រព្រឹត្ត​ខុស​នឹង​សីលធម៌ ឬ​ប្រព្រឹត្ត​អំពើ​អនាចារ ។ ក្រៅពី​នេះ​អាជ្ញាធរ​សង្ឃឹមថា ប៉ូលិស​គួរ​រឹត​បន្តឹង​លើ​បទឧក្រិដ្ឋ និង​អំពើ​ឃាតកម្ម​ឲ្យ​ប្រសើរ​ជាង​មុន ។

ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ មាន​កើត​អំពើ​ឃាតកម្ម​នៅ​ក្នុង​ទីក្រុង​ឡើង​ដល់​២៤៧​ករណី កើន​លើស​ពី​អំឡុង​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ដល់​ទៅ​២៥​ភាគរយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ