ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងុប​ង​ល់​ការ​សាក់​ពេក​ដល់​ថ្នាក់​កាត់​ចុង​ច្រមុះ និង​កាត់​ស្លឹកត្រចៀក​ចោល

5 ឆ្នាំ មុន

តាមប្រភព Mirror​ ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា បុរស​កូ​ឡុំ​ប៊ី​ម្នាក់​ឈ្មោះ​ Kalaca Skull ឬ​ឈ្មោះ​ពិត​ Eric Yeiner Hincapié…

តាមប្រភព Mirror​ ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា បុរស​កូ​ឡុំ​ប៊ី​ម្នាក់​ឈ្មោះ​ Kalaca Skull ឬ​ឈ្មោះ​ពិត​ Eric Yeiner Hincapié Ramírez អាយុ​២២​ឆ្នាំ​ ជា​មនុស្ស​ម្នាក់​ដែល​ងុប​ង​ល់​លើ​ការ​សាក់​ ។

គេ​ពេញ​និយម​សាក់​គ្រោងឆ្អឹង យល់ព្រម​ស៊ូទ្រាំ​លើ​ការ​ឈឺចាប់​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក ដោយ​វះកាត់​ចុង​ច្រមុះ និង​កាត់​ស្លឹកត្រចៀក​ចោល សាក់​នៅ​លើ​ផ្ទៃមុខ​ប្ដូរ​សណ្ឋាន​មុខ​ឲ្យ​ស្រ​ដៀង​លលា​ដ៏​ក្បាល​«Skull» អាច​ដើរ​បាន ។

អ្វី​ដែល​ភ្ញាក់ផ្អើល​ជាង​នេះ លោក​ Kalaca Skull ក៏​វះកាត់​អណ្ដាត​នៅ​ត្រង់​កណ្ដាល ​និង​សាក់​នៅ​លើ​អណ្ដាត​ជា​ពណ៌​ខៀវ​-​ប្រផេះ រួម​ទាំង​សាក់​រូប​លលាដ៍ក្បាល និង​នៅ​បរិវេណ​ត្របកភ្នែក​យ៉ាង​ជ្រៅ ។

របាយការណ៍​បញ្ជាក់​ថា​លោក​Kalaca Skull ជា​មនុស្ស​ដំបូង​នៅ​កូ​ឡុំ​ប៊ី ដែល​វះកាត់​ចុង​ច្រមុះ និង​កាត់​ត្រចៀក​ចោល រួម​ទាំង​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់ ដោយ​សាក់​នៅ​ពីលើ​លលាដ៍ក្បាល ចោះ​លើ​រាង​កាយ និង​មាន​បំពាក់​កង​ផង​ដែរ ធ្វើ​ឲ្យ​រូបរាង​ក្លាយជា​លលា​ដ៏​ក្បាល​អាច​ដើរ​បាន ។

បច្ចុប្បន្ន​ម្ដាយ​របស់​គេ​បាន​ស្លាប់ និង​ខណៈ​ពេល​គាត់​នៅ​រស់ មិន​បាន​អនុញ្ញាត​ឲ្យ​គេ​សាក់ ឬ​ប្រែ​រូបរាង​លើ​ខ្លួនប្រាណ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ