ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​តាមដាន​កុមារភាព​ដ៏​អស្ចារ្យ​របស់ ប៉ា​ស្កាល់ «​គណិត​វិទូ​ដ៏​មហិមា​» ទើប​ដឹង​ថា​អស្ចារ្យ

5 ឆ្នាំ មុន

កាល​នៅ​ពី​តូច​កុមារ​ក៏​ចូល​ចិត្ត​សួរ​មនុស្ស​ធំ ៖«​អានេះ​ស្អី​គេ?​» «​ម៉េច​បានជា​ដូចនេះ? «​ម៉េច​បានជា​ដូច​នោះ?​»… ។ ប៉ុន្តែ​ពេល​ក្លាយជា​មនុស្ស​ធំ ទម្លាប់​ចង់​ចេះ ចង់​ដឹង​នេះ​រលាយ​ទៅ​វិញ​អស់ ។ គឺជា​សុភមង្គល​ថ្លៃថ្លា​ណាស់​ចំពោះ​ជីវិត…

កាល​នៅ​ពី​តូច​កុមារ​ក៏​ចូល​ចិត្ត​សួរ​មនុស្ស​ធំ ៖«​អានេះ​ស្អី​គេ?​» «​ម៉េច​បានជា​ដូចនេះ? «​ម៉េច​បានជា​ដូច​នោះ?​»… ។ ប៉ុន្តែ​ពេល​ក្លាយជា​មនុស្ស​ធំ ទម្លាប់​ចង់​ចេះ ចង់​ដឹង​នេះ​រលាយ​ទៅ​វិញ​អស់ ។ គឺជា​សុភមង្គល​ថ្លៃថ្លា​ណាស់​ចំពោះ​ជីវិត ដែល​មាន​តែ​ប៉ា​ស្កាល់​ទេ​នៅ​រក្សា​ទម្លាប់​នេះ​បាន​រហូត​ពេញវ័យ ។

កុមារ​ប៉ា​ស្កាល់​កំព្រាម្តាយ​តាំងពី​អាយុ​បួន​ឆ្នាំ គេ​រស់នៅ​ក្នុង​ភាព​ម្ចាស់​ការ ស្វ័​យ​បម្រើ ហើយ​មានគំនិត​ចេះ​រៀប​ទុកដាក់ សិក្សា​រៀនសូត្រ​ជ្រើសរើស​សម្ភារ​ល្បែង និង​មាន​ច​ម្ង​ល់​ចង់​ចេះ​ដឹង​ពុំ​ចេះ​អស់ ពុំ​ចេះ​ហើយ ។

ឳ​ពុក​ប៉ា​ស្កាល់​ជា​ប្រធាន​ការិយាល័យ​ពន្ធដារ​។ ពេល​ថ្ងៃ​លោក​រវល់​ការងារ​រាប់​ម៉ឺន​ជំពូក​។ ប៉ុន្តែ​នៅ​ពេល​យប់​បន្ទាប់​ពី​បរិភោគ​រួច ប៉ា​ស្កាល់​សួរ​ឳ​ពុក​គ្រប់​រឿង​ដែល​គេ​ជួប​ប្រទះ និង​ស្រពេច​ស្រពិល ។ កុមារ​បង្ខំ​ឲ្យ​ឳ​ពុក​ពណ៌នា​តាំងពី​រំសេវ ខ្យល់ព្យុះ ទឹកជំនន់ កែវឆ្លុះ មេដែក …​។

មាន​ម្តងនោះ​ ប៉ា​ស្កាល់ រ​ពិស​ដៃ​យក​កូនកាំបិត​គោះ​ចាន​ពរ្សឺឡែន​លាន់​សូរ​«​ប៉ឺង​ៗ» យ៉ាង​រណ្តំ​ ។ កុមារ​យកដៃ​ម្ខាង​ខ្ទប់​ចាន ដៃ​ម្ខាង​កាន់​កាំបិត​គោះ ស្នូរ​«​ប៉ឺង​ៗ» នោះ​រលាយ​បាត់​ទៅ ។ ចំពោះ​បាតុភូត​នេះ​ពុំ​មាន​នរណា​យកចិត្តទុកដាក់​សោះ ។ ប៉ុន្តែ​ប៉ា​ស្កាល់​សែន​ឆ្ងល់ ៖ «​ហេតុ​អ្វី​បានជា​ស្នូរ​សំឡេង​នេះ​រលត់​ទៅ ? តើ​វា​បាត់​ទៅ​ណា​ន៎ ?​» ។

ដូចនេះ​ពិសោធន៍​មួយ​ក៏​ចាប់ផ្តើម​ឡើង ។ ទីបំផុត​ប៉ា​ស្កាល់​ក៏​បាន​សម្រេច​តាម​បំណង​របស់​ខ្លួន តាម​រយៈ​«​សារ​ណា​»​មួយ​ទាញ​សន្និដ្ឋាន​ដំបូង​ពី​បន្សាយ​សំឡេង ។ ពេល​នោះ​ប៉ា​ស្កាល់​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ប៉ុណ្ណោះ ។

ក្រោយមក​ប៉ា​ស្កាល់​ឃើញ​ឳ​ពុក និង​មិត្តភក្តិ​រួមការ​ងារ​ជជែក​គ្នា​ពី​បញ្ហា​គណិត​វិទ្យា ។ កុមារ​ច្រាសច្រាល់​ចង់​ដឹង​ណាស់​ថា​ ហេតុ​អី​គណិត​វិទ្យា​ធ្វើ​ឲ្យ​មនុស្ស​ដែល​ធ្លាប់តែ​អធិកអធម​បែរជា​ប្រកែក​គ្នា​យ៉ាង​តឹងសរសៃ.ក​រហូត​ក្រហម​មុខ ក្រហម​ស្លឹកត្រចៀក រៀង​ៗ​ខ្លួន ។

ថ្ងៃមួយ​ប៉ា​ស្កាល់​សួរ​ឳ​ពុកថា​ ៖«​ពុក​អ្ហា ! ធរណីមាត្រ​ដែល អ៊ំ​ៗ​តែងតែ​ឈ្លោះ​គ្នា​ក្នុងផ្ទះ​យើង​នោះ​ជា​ស្អី​ទៅ » ?

ថ្វី​ដ្បិត​ឳ​ពុក​ប៉ា​ស្កាល់​ជា​អ្នក​ចូល​ចិត្ត​គណិត​វិទ្យា ប៉ុន្តែ​លោក​ពុំដែល​នឹក​ប្រាថ្នា​ចង់​បង្រៀន​ចំណេះដឹង​គណិត​វិទ្យា​ដល់​កូន​ម្តងណា​ឡើយ ។ លោក​គិត​ថា​កូនលោក​នៅ​ក្មេង​ណាស់ ។ ម្យ៉ាងទៀត​លោក​មាន​បំណង​ចង់​ឲ្យ​កូនប្រុស​តែ​មួយ​របស់​លោក​ក្លាយជា​ភាសា​វិទូ​វិញ ។

ម្ល៉ោះហើយ​លោក​ឆ្លើយ​ឲ្យ​តែ​ចប់​រឿង ៖ «​ធរណីមាត្រ​ហ្នឹង​ឬ ? ជា​របៀប​គូររូប​ឲ្យ​បាន​ត្រឹមត្រូវ និង​រក​ការ​ទាក់ទង​ទៅ​វិញ​ទៅ​មក រវាង​រូប​ទាំងនោះ »​។

មួយ​ខែ​ក្រោយមក​ពេល​ឈាន​ជើង​ចូល​បន្ទប់ លោកឳពុក​ឃើញ​កូនប្រុស​កំពុង​ពោបលើ​ក្តារក្រាល​​ជាមួយ​រូបគំនូរ​ច្រើន​រាប់​មិន​អស់​ដូច​ជា រង្វង់ ត្រីកោណ ប្រ​ឡេ​ឡូ​ក្រាម ពីរ៉ាមីត បន្ទាត់ស្រប​… ។ (​សូមរង់ចាំតាមដានភាគបន្ត) ៕