ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ…ហ្វា​ន ពីង​ពីង ត្រូវ​ប៉ូលិស​ចាប់ខ្លួន !

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា នាង​ហ្វា​ន ពីង​ពីង ​(Fan Bingbing) តារា​សម្តែង​ជនជាតិ​ចិន ​អាយុ​៣៦​ឆ្នាំ កំពុង​ជាប់​ឃុំខ្លួន ហើយ​នាង​បាន​ទទួលស្គាល់​លើ​ការ​កាត់ក្ដី​តាម​ផ្លូវច្បាប់ ។…

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា នាង​ហ្វា​ន ពីង​ពីង ​(Fan Bingbing) តារា​សម្តែង​ជនជាតិ​ចិន ​អាយុ​៣៦​ឆ្នាំ កំពុង​ជាប់​ឃុំខ្លួន ហើយ​នាង​បាន​ទទួលស្គាល់​លើ​ការ​កាត់ក្ដី​តាម​ផ្លូវច្បាប់ ។ ទោះជា​យ៉ាងណា​ក្តី​ព័ត៌មាន​នេះ​បាន​បាត់​ពី​វេ​ប​សាយ ​Security Daily តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ក្រោយ​ពេល​ផ្សាយ​រួច ។

របាយការណ៍​បញ្ជាក់​ថា​អាជ្ញាធរ​ចិន​មិន​អនុញ្ញាត​ឲ្យ​នាង​ហ្វា​ន ពីង​ពីង និង​លោក ​Li Chen​មិត្ត​ប្រុស​ជំនិត​របស់​នាង​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ទេ ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​សុើ​ប​អង្កេត​លើ​កិច្ចសន្យាការងារ និង​ប្រវត្តិ​នៃ​ការ​បង់ពន្ធ​របស់​ពួក​គេ ។

ជា​ពិសេស​នាង ​ហ្វា​ន ពីង​ពីង បាន​ទទួល​ការ​ចោទប្រកាន់​ថា​ធ្វើ​កិច្ចសន្យា​មួយ​ហៅ​ថា​«​យិ​ន​យ៉ាង​» ជា​ឯកសារ​ចំនួន​២​ច្បាប់ ច្បាប់​ទី​១​បង្ហាញ​ពី​ប្រាក់​ចំណូល​ផ្លូវការ​ក្នុង​ការ​បង់ពន្ធ ប៉ុន្តែ​មួយ​ច្បាប់​ទៀត​ជា​កិច្ចសន្យាការងារ ទោះបីជា​មាន​បញ្ជាក់​ច្បាស់​លើ​រឿង​ចំណូល​ក៏​ដោយ ប៉ុន្តែ​មាន​តួលេខ​ខ្ពស់ និង​ផ្ទេរ​ទៅ​គណនី​សម្ងាត់​របស់​នាង មាន​ន័យ​ថា​បាន​បង់ពន្ធ​តិច​ជាង​ការណ៍​ពិត ។

ចំពោះ​វេ​ប​សាយ​ ettoday បញ្ជាក់​បន្ថែម​ថា​អាជ្ញាធរ​ចិន​ធ្លាប់​បាន​ឃុំខ្លួន​នាង​ហ្វា​ន ពីង​ពីង​ម្ដង​រួច​មក​ហើយ​កាលពី​ចុងខែ​មិថុនា ប៉ុន្តែ​បាន​ដោះ​លែង​ក្នុង​រយៈពេល​២​ថ្ងៃក្រោយ បន្ទាប់​មក​ក៏​ឃាត់ខ្លួន​ជា​ថ្មី​នៅ​ដើមខែ​សីហា និង​ឃុំខ្លួន​នាង​រហូត​មក ខណៈ​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​មិន​បាន​បង្ហាញ​បញ្ហា​នេះ​ជា​ផ្លូវការ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ