ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ស្រី​ស្អាត​អើយ​! ប្រើ​ល្បិច​ថ្មី​ជិត​២​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ធ្វើការ​ឃាត់ខ្លួន​ស្រី​ស្អាត​ម្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆបោក​ប្រាក់​តាម​វី​ង​វេរ​លុយ ព្រមទាំង​ដកហូត​លុយ​ដុល្លារ​ក្លែង​ក្លាយ​ជិត​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ទៀត​ផង​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកា​របស់​​ព្រះរាជអាជ្ញា​រង​ខេត្ត កាលពី​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ធ្វើការ​ឃាត់ខ្លួន​ស្រី​ស្អាត​ម្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆបោក​ប្រាក់​តាម​វី​ង​វេរ​លុយ ព្រមទាំង​ដកហូត​លុយ​ដុល្លារ​ក្លែង​ក្លាយ​ជិត​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ទៀត​ផង​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកា​របស់​​ព្រះរាជអាជ្ញា​រង​ខេត្ត កាលពី​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ​។

បើ​តាម​សមត្ថកិច្ចមូល​ដ្ឋាន​​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ខាងលើ​នេះ​ឈ្មោះ ហុ​ក វុ​ទ្ធ​វ​តី ហៅ​ឈាង​ម៉ៃ អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ។ ហើយ​​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ អ៊ឹម ដា​រ័​ត្ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ចោទប្រកាន់​ថា កាល​ពី​កំឡុង​ខែសីហា​ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​ស្រី​ស្អាត​ខាងលើ​ឆបោក​ប្រាក់​ដុល្លារ​​តាម​វី​ង​វេរ​លុយ​របស់​ខ្លួន​ចំនួន​៤០០​ដុល្លារ និង​៣​លាន​រៀល​។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង និង​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក​ព្រះរា​ជអាជ្ញា​រង​ខេត្ត​ភ្លាម កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ក៏​ធ្វើការ​ឃាត់ខ្លួន​ស្រី​ស្អាត​នោះ​នៅ​ថ្ងៃ​ទី​១០ កញ្ញា​នេះ​តែ​ម្ដង​។ ហើយ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​ដូច​ជា ក្រដាស់ប្រាក់​ក្លែងក្លាយ​ប្រភេទ​មួយ​រយ​ដុល្លារ​ចំនួន​១៥៣​សន្លឹក ស្មើនឹង​១៥.៣០០​ដុល្លារ ខ្សែ​.​ក​១​ខ្សែ និង​នាឡិកាដៃ​២​គ្រឿង​។

ប្រភព​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ខាងលើ​នេះ​ជា​មុខសញ្ញា​បោក​ប្រាស់​​លុយកាក់ បោកប្រាស់​ខាង​លក់​គ្រឿង​សង្ហា​រឹម និង​លក់​ឈើ​តាម​ប្រព័ន្ធ​អន​ឡាញ​ទៀត​ផង​។ បច្ចុប្បន្ន​នេះ​ស្រី​ស្អាត និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ