ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​កៀរ​គ្នា ​ប្រកែក​យក​ត្រូវ​រៀង​ៗ​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​របស់​ក្រុមហ៊ុន​តារា​ធី ស៊ី ហ្គា​ស កៀរ​គ្នា​ជាមួយ​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​អោយ​រង​ការ​ខូចខាត​បន្តិចបន្តួច តែ​មិន​បង្ក​អោយ​មានការ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។ ហេតុការណ៍​នេះ​ដែរ​…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​របស់​ក្រុមហ៊ុន​តារា​ធី ស៊ី ហ្គា​ស កៀរ​គ្នា​ជាមួយ​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​អោយ​រង​ការ​ខូចខាត​បន្តិចបន្តួច តែ​មិន​បង្ក​អោយ​មានការ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។ ហេតុការណ៍​នេះ​ដែរ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ទល់​មុខ​​ច្រកចូល​ផ្សារ​ទំនើប​សុ​វ​ណ្ណា ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌ​ចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់​បើកបរ​រថយន្ត​តាក់ស៊ី​ម៉ាក​ព្រូស ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២AM- ៦២៤១ ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បុរស​ម្នាក់​ទៀត បាន​បើករថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​របស់​ក្រុមហ៊ុន​តារា ធី​ស៊ី​ហ្គា​ស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ដោយសារ​តែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ពេល​ផ្លូវ​កំពុង​កកស្ទះ ទើប​បណ្ដាល​អោយ​រថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​របស់​ក្រុមហ៊ុន តារា ធី​ស៊ី​ហ្គា​ស បាន​ជ្រុល​ទៅ​កៀរ​រថយន្ត តាក់ស៊ី បណ្តាល​អោយ​រង​ការ​ខូចខាត​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាងក្រោយ ក្រពឹត​និង​ធ្លាក់​កាង​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​បន្តិច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ភ្លាម​ៗ​នោះ​ដែរ ភាគី​រថយន្ត​ទាំង​សងខាង​បាន​ចុះ​ពីលើ​រថយន្ត​បាន​ប្រកែក​គ្នា​យក​ត្រូវ​រៀង​ៗ​ខ្លួន រហូត​ទាល់
តែ​សមត្ថកិច្ច​កិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​លើក​ហេតុផល ពន្យល់​ណែនាំ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ទាំង​សង្ខាង​អោយ​យល់​ពី​ច្បាប់​បើកបរ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​មានការ​ពន្យល់​ណែនាំ​ពី​សមត្ថកិច្ច ទើប​ភាគី​ខាង​រថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​របស់​ក្រុមហ៊ុន​តារា ធី​ស៊ី​ហ្គា​ស បាន​សុំ​សង​សំណង​ទៅ​ខាង​រថយន្ត តាក់ស៊ី ចំនួន​៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ