ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​យើង​នេះ​ប្រជុំ​ទៅ​ដោយ​បញ្ហា

5 ឆ្នាំ មុន

សត្វលោក​ខ្លះ​ដេក​លក់​ស្រួល ដឹងខ្លួន​ក្រោក​ឡើង​វិញ​ក៏​សុខ​ស្រួល ចំណែក​អ្នកខ្លះ​ដេក​លក់​មិន​ស្ងប់ ចិត្ត​នៅ​តែ​រវើរវាយ​ក្នុង​រឿងហេតុ​ផ្សេង​ៗ ហើយ​ពេល​បើកភ្នែក​ឡើងក៏​ជួប​ទុក្ខ​លំបាក​សព្វបែបយ៉ាង ព្រោះ​ហេតុ​ដូច្នោះ​ហើយ​បានជា​លោក​ពោល​ថា ជីវិត​យើង​នេះ​ប្រជុំ​ទៅ​ដោយ​បញ្ហា ប្រជុំ​ទៅ​ដោយ​ទុក្ខ​លំបាក​សព្វបែបយ៉ាង​។ ដូចនេះ​ដើម្បី​បន្ធូរ​ការ​លំបាក​ខ្លះ​បុគ្គល​គួរ​រៀន​អប់រំ​ចិត្ត​តាម​ផ្លូវធម៌​ជា​រឿង​សំខាន់​បំផុត ព្រោះ​ព្រះធម៌​ធ្វើ​ឱ្យ​មនុស្ស​ស្រឡាញ់​រាប់អាន​គ្នា…

សត្វលោក​ខ្លះ​ដេក​លក់​ស្រួល ដឹងខ្លួន​ក្រោក​ឡើង​វិញ​ក៏​សុខ​ស្រួល ចំណែក​អ្នកខ្លះ​ដេក​លក់​មិន​ស្ងប់ ចិត្ត​នៅ​តែ​រវើរវាយ​ក្នុង​រឿងហេតុ​ផ្សេង​ៗ ហើយ​ពេល​បើកភ្នែក​ឡើងក៏​ជួប​ទុក្ខ​លំបាក​សព្វបែបយ៉ាង ព្រោះ​ហេតុ​ដូច្នោះ​ហើយ​បានជា​លោក​ពោល​ថា ជីវិត​យើង​នេះ​ប្រជុំ​ទៅ​ដោយ​បញ្ហា ប្រជុំ​ទៅ​ដោយ​ទុក្ខ​លំបាក​សព្វបែបយ៉ាង​។

ដូចនេះ​ដើម្បី​បន្ធូរ​ការ​លំបាក​ខ្លះ​បុគ្គល​គួរ​រៀន​អប់រំ​ចិត្ត​តាម​ផ្លូវធម៌​ជា​រឿង​សំខាន់​បំផុត ព្រោះ​ព្រះធម៌​ធ្វើ​ឱ្យ​មនុស្ស​ស្រឡាញ់​រាប់អាន​គ្នា សាមគ្គី​គ្នា ស្រុះស្រួល​គ្នា​ជា​ឯកច្ឆន្ទ លែង​មានចិត្ត​លោភលន់ លែង​ច្រណែនឈ្នានីស លែង​ហ៊ាន​បៀតបៀន​គ្នា ហើយ​ទុក្ខ​លំបាក​ផ្សេង​ៗ​ទៀត​ក៏​រសាយ​នាំ​ជីវិត​ទៅ​រក​សេចក្តី​ស្ងប់​សុខ​បាន​ច្រើន ។

ផ្ទុយ​ទៅ​វិញ​បើ​ចិត្ត​មិន​បាន​អប់រំ​តាម​ផ្លូវធម៌​ទេ ជីវិត​មិន​អាច​ទ្រាំទ្រ​នឹង​បញ្ហា​ដែល​កើតឡើង​រាល់ថ្ងៃ​បាន​ទេ ព្រោះ​ជីវិត​ប្រជុំ​ទៅ​ដោយ​បញ្ហា ។ តាម​ធម្មតា​ជីវិត​យើង​ទាំងអស់​គ្នា តែងតែ​ពើបប្រទះ​នូវ​រឿងរ៉ាវ​ជាប់​មក​ជាមួយ​រាល់ថ្ងៃ បន្តិច​បញ្ហា​នេះ បន្តិច​រឿង​នោះ​ចូល​មក​មិន​ចេះ​ចប់​ដូច​ស្រមោល​អន្ទោលតាមប្រាណ បើ​យើង​មិន​មាន​បញ្ញា​សម្រាប់​ដោះស្រាយ​ទេ នឹង​ជួប​ការ​លំបាក​តានតឹង​ក្នុង​ចិត្តជា​និច្ច ។

ទាក់ទង​នឹង​បញ្ហា​ផ្លូវចិត្ត​នេះ យើង​បាន​សម្រួល​តាម​រយៈ​ការ​សិក្សា​ព្រះធម៌ តាម​រយៈ​នៃ​ការ​អាន​សៀវភៅ រួម​នឹង​ការ​ស្តាប់​ឱ្យ​បាន​ច្រើន ក៏​អាច​យល់​ដឹង​ក្នុង​រឿង​ពិត​នៃ​ជីវិត ពេល​នោះ​យើង​ក៏​បាន​ស្រាកស្រាន្ត​ពី​ការ​តានតឹង​ចង្អៀតចង្អល់​ក្នុង​បញ្ហា​ជីវិត​បាន​ច្រើន ។