ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​ កើតឡើង​១០​លើក​ (​យប់​៦​លើក​)​ ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​៨​នាក់​របួសស្រាល​ប្រុស​២​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​ កើតឡើង​១០​លើក​
(​យប់​៦​លើក​)​ ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​៨​នាក់​របួសស្រាល​ប្រុស​២​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​៤​នាក់​,​ មិន​គោរព​សិទ្ធិ​៣​លើក​, ​មិន​ប្រកាន់​ស្តាំ​១​លើក​, ​បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​២​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ដួល​ខ្លួនឯង​១​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​១​លើក​, គោ​យន្ត​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​, ផ្លូវ​ខេត្ត​៧​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​១​លើក​ស្លាប់​ស្រី​១​នាក់ របួស​១​នាក់​, ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់​, ខេត្តពោធិ៍សាត់​១​លើក ស្លាប់​១​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​និង​ភ្នំពេញ​៤​លើក​របួស​៧​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៣២១២​គ្រឿង (​ម៉ូតូ​៥៨%), មធ្យោបាយ​ល្មើស​៧៤៦​គ្រឿង (​ម៉ូតូ​៧៥%), អប់រំ​៣២៤​គ្រឿង​(​ម៉ូតូ​៤៥%),​មធ្យោបាយ​ពិន័យ​៤២២​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​២៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១០៥២​គ្រឿង​, អប់រំ​៧៥​គ្រឿង​, ពិន័យ​ចំនួន​សរុប​១៧០​គ្រឿង (​មួក​១១៦​គ្រឿង​, កញ្ចក់​៤៨​គ្រឿង​, ស្រវឹង​៣​គ្រឿង​, ផ្សេង​ៗ៣​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ