ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទេរតំណែង​ស្នង​ការ​នគរ​បាល​រាជ​ធានី​​ភ្នំពេញ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១១ ​កញ្ញា នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ស្នងការ​ថ្មី ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១១ ​កញ្ញា នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ស្នងការ​ថ្មី ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ឡើងវិញ ​ជុំវិញ​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ និង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានាឱ្យ​​ប្រជាពលរដ្ឋ​បាន​អត្តសញ្ញាណប័ណ្ណ​គ្រប់​ៗ​គ្នា ។

លោក ឃួ​ង ស្រេង ថ្លែង​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​នគរបាល​ ក្នុង​ការ​បម្រើសេវា​សាធារ​ណៈ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ស្រប​ទៅ​នឹង​អ្វី​ដែល​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​បាន​ដាក់​ចេញ ធ្វើ​យ៉ាងណា​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ពួក​គាត់​មានការ​ថ្នាំងថ្នាក់ ហើយ​ចំពោះ​មន្ត្រី​នគរបាល​ណា ​ដែល​អសកម្ម​ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​នឹង​ត្រូវ​មានការ​ព្រមាន​ផង​ដែរ ។

សូម​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អតីតស្នង​ការ​នគរ​បាល​ខេត្តបាត់ដំបង ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជំនួស​លោកនាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រឹត្យ និង​តែងតាំង​ជា​អនុប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួសលោក កៅ ខុន​ដា​រ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ​ជា​រដ្ឋ​លេខ​ធិ​ការ​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ