ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​រូប​ណា​សំពះ​គ្រហស្ថ​នឹង​មានទោស

5 ឆ្នាំ មុន

បើ​តាម​វិនយ​ប្បញ្ញត្តិ ព្រះសង្ឃ​សំពះ​គ្រហស្ថ​មិន​បាន​ទេ មានទោស ឬ​ត្រូវ​អាបត្តិ តែ​ទោស​នោះ​មិន​ធ្ងន់ធ្ងរ​រហូត​ទាញ​សាមី​សង្ឃ​អ្នក​សំពះ​ឱ្យ​ដាច់​ចាក​ភេទ​ជា​អ្នកបួស​នោះ​ទេ លោក​អាច​សម្តែង​អាបត្តិ​ឱ្យ​ដាច់​ស្រឡះ​បាន​ ។ ហេតុ​អ្វី​បានជា​ព្រះសង្ឃ​មិន​អាច​លើក​ហត្ថា​(​ដៃ​)​សំពះ​គ្រហស្ថ​បាន ? ព្រះសង្ឃ​ជា​ឧត្តមភេទ…

បើ​តាម​វិនយ​ប្បញ្ញត្តិ ព្រះសង្ឃ​សំពះ​គ្រហស្ថ​មិន​បាន​ទេ មានទោស ឬ​ត្រូវ​អាបត្តិ តែ​ទោស​នោះ​មិន​ធ្ងន់ធ្ងរ​រហូត​ទាញ​សាមី​សង្ឃ​អ្នក​សំពះ​ឱ្យ​ដាច់​ចាក​ភេទ​ជា​អ្នកបួស​នោះ​ទេ លោក​អាច​សម្តែង​អាបត្តិ​ឱ្យ​ដាច់​ស្រឡះ​បាន​ ។

ហេតុ​អ្វី​បានជា​ព្រះសង្ឃ​មិន​អាច​លើក​ហត្ថា​(​ដៃ​)​សំពះ​គ្រហស្ថ​បាន ?
ព្រះសង្ឃ​ជា​ឧត្តមភេទ ភេទ​ខ្ពង់ខ្ពស់ ភេទ​ឧត្តុង្គឧត្តម ភេទ​ប្រសើរ​ថ្លៃថ្លា ជាទី​គោរព​បូជា​នៃ​មនុស្ស និង​ទេវតា​ទាំងឡាយ ដូច្នេះ​ព្រះសង្ឃ​មិន​អាច​លើក​ហត្ថា​ទៅ​សំពះ​គ្រហស្ថ​ជា​ហីនភេទ​(​ភេទ​តូច​ទាប​)​បាន​ទេ ។

បើ​ភិក្ខុ​អង្គ​ណា​ប្រព្រឹត្ត​បំពាន​នឹង​ពុទ្ធ​វិន័យ ប្រាកដជា​មានទោស ហើយ​ត្រូវ​សម្តែង​ចេញ​ចំពោះ​មុខ​សង្ឃ​ទើប​រួច​កំហុស​នោះ តែបើ​មិន​បាន​សម្តែង​អាបត្តិ​ចេញ​ទេ ទោស​នេះ​នឹង​តាម​ជាប់​កាយ​រហូត ដូច​ស្រមោល​អន្ទោលតាមប្រាណ បូក​នឹង​ទោស​ប្រចាំ​ថ្ងៃ​ប​ន្តែ​ម​ជាប់​ជា​និច្ច​ទៀត អាច​វិ​វ​ឌ្ឍ​ទៅ​ជា​ទោស​ធំ​បាន ។