ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ហង្ស វុ​ទ្ធី ហៅយមរាជ ​​ស្លា.ប់​ហើយ​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ Heng Nich ដែល​អះអាង​ថា​ គាត់​ជា​ប្អូនស្រី​លោក ហង្ស វុ​ទ្ធី…

រាជធានី​ភ្នំពេញ​ ៖ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ Heng Nich ដែល​អះអាង​ថា​ គាត់​ជា​ប្អូនស្រី​លោក ហង្ស វុ​ទ្ធី បាន​បង្ហោះ​ថា ​លោក ហង្ស វុ​ទ្ធី​ ហៅ​ទិវា​១៦ ​ឬយមរាជ​ អតីតមន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​មួយ​រូប​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ ដែល​ស្និទ្ធិ​នឹង​លោក ហេង ពៅ អតីត​ស្នងការ​ក្រុងភ្នំពេញ បាន​ស្លាប់​ហើយ​ នៅឯ​មន្ទីរពេទ្យ​រុ​ស្សី កាលពី​វេលាម៉ោង​១០ ​និង​៣០​នាទី ថ្ងៃ​ទី​១០ ​កញ្ញា  ។

គួរ​បញ្ជាក់​ថា​ ទណ្ឌិត ហង្ស វុ​ទ្ធី ធ្លាប់​បាន​ហែក​គុក​ ​រត់​ចេញ​ទៅ​លាក់ខ្លួន​ជាច្រើន​កន្លែង ​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០០៦ ហើយ​បាន​ចូលខ្លួនមក​​សារភាព​នៅ​ស្នាក់​ការ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ កាលពី​ថ្ងៃ
​ទី​២០ ​មេសា​ ឆ្នាំ​២០១២ ​។

លោក ហង្ស វុ​ទ្ធី ត្រូវ​បាន​តុលាការ​កាត់ទោស​ និង​ផ្តន្ទាទោស​កំបាំង​មុខ​ កាលពី​ឆ្នាំ​២០០៩ ឱ្យ​​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ ក៏​ប៉ុន្តែ​លោកបាន​ស្នើ​ឲ្យ​តុលាការ​​បើក​សវនាការ​សារ​ជា​ថ្មី បន្ទាប់​ពី​គាត់​បាន​ចូល​សារ
ភាព​។

សាលាដំ​បូង​រាជធានី​ភ្នំពេញ ​បាន​បើក​សវនាការ​សារ​ជា​ថ្មី​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មាន​ទណ្ឌិត​ លោក ហង្ស វុ​ទ្ធី ត្រូវ​បាន​លោក តុ​ប ឈុ​ន​ហេង ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ទោស​ឱ្យ​ជាប់ ពន្ធនា​គារ​១៥​ឆ្នាំ​ដដែល ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជា​មុន​លើ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ឆ្នាំ​២០០៣ ។