ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ជា​មូលហេតុ​នៅ​ពីក្រោយ​ខ្នង នៃ​អវត្តមាន​មន្ត្រីជាន់ខ្ពស់​របស់​ធនាគារពិភពលោក?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​របស់​ធនាគារពិភពលោក (World Bank) ប្រចាំ​នៅ​អគ្គនាយកដ្ឋាន​ឧត្តម​សិក្សា បាន​ណាត់​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ជួប​ពិភាក្សា តែ​ដល់​ម៉ោង​ណាត់ជួប​បែរជា​មិន​មក​ជួប ដោយ​គ្មាន​មូលហេតុ​ទៅ​វិញ​។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​របស់​ធនាគារពិភពលោក (World Bank) ប្រចាំ​នៅ​អគ្គនាយកដ្ឋាន​ឧត្តម​សិក្សា បាន​ណាត់​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ជួប​ពិភាក្សា តែ​ដល់​ម៉ោង​ណាត់ជួប​បែរជា​មិន​មក​ជួប ដោយ​គ្មាន​មូលហេតុ​ទៅ​វិញ​។ គោលបំណង​នៃ​ការ​ជួបជុំ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​គម្រោង​កែ​លម្អ​ការ​អប់រំ​ឧត្ដម​សិក្សា ដែល​នឹង​គាំទ្រ​ដល់​គ្រឹះស្ថានឧត្ដមសិក្សា​ឯកជន ក្នុង​ការ​លើកកម្ពស់​គុណភាព​បង្រៀន និង​រៀន ការ​កែ​លម្អ កម្មវិធី​សិក្សាការ​អភិវឌ្ឍ សមត្ថភាព​បុគ្គលិក​អប់រំ និង​ការ​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​។

សេចក្ដីជូនដំណឹង​របស់​សមាគម​គ្រឹះស្ថានឧត្ដមសិក្សា​កម្ពុជា​បាន​បញ្ជាក់​ថា ទី​១-​យោង​តាម​លិខិត​លេខ​១៥៥ អគ​.​ឧស ចុះ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ស្ដី​ពី សំណើសុំ​ណាត់ជួប​ពិភាក្សា កែ​លម្អ​លើ​គម្រោង​ឧត្ដម​សិក្សា​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ លោក ម៉ក់ ង​យ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧត្ដម​សិក្សា​។ ទី​២-​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ក្រុមប្រឹក្សាភិបាល សមាគម​គ្រឹះស្ថានឧត្ដមសិក្សា​កម្ពុជា បាន​មក​ជួបជុំ​រង់ចាំ​ការ​ប្រជុំ ប៉ុន្ដែ​ត្រូវ​បាន​អាក់ខាន​វិញ ដោយ​មន្ត្រីជាន់ខ្ពស់​ធនាគារពិភពលោក (World Bank) សម្រេច​មិន​ចូលរួម​ប្រជុំ​តាម​ពេលវេលា​កំណត់ ដោយ​គ្មាន​មូលហេតុ​អី​ទាល់តែ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ