ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គោលការណ៍​ដោះស្រាយ​បញ្ហា​កង្វះ​ពលកម្ម​ក្នុង​វិស័យ​នេសាទ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លោក Sansern Kawekamnerd បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​មក​ថា លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ផ្តល់​គោលការណ៍​ណែនាំ​ដល់​សមត្ថកិច្ច…

ទីក្រុង​បាងកក ៖ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លោក Sansern Kawekamnerd បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​មក​ថា លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ផ្តល់​គោលការណ៍​ណែនាំ​ដល់​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលករ​ក្នុង​វិស័យ​នេសាទ​។

លោក Sensern បាន​និយាយ​ថា យោង​តាម​លោកនាយក​រដ្ឋមន្ត្រី បញ្ហា​នេះ​ត្រូវ​តែ​ដោះ​ស្រាយ​ភ្លាម​ៗ ព្រោះ​ប្រទេស​ថៃ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំមុខ​ក្នុង​វិស័យ​នេសាទ​លើ​ពិភពលោក ដែល​ទទួល​បាន​ប្រាក់​ចំណូល​ជា​ច្រើន​ពី​វិស័យ​នេះ ។

លោក​បាន​បន្ត​ថា ព្រោះតែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​ថៃ​ត្រូវការ​ពលករ​ប្រមាណ​៥,៣​ម៉ឺន​នាក់​ក្នុង​វិស័យ​នេសាទ ប្រទេស​នេះ​ត្រូវ​តែ​ពឹងផ្អែក​លើ​ពលករ​ដែល​មក​ពី​ប្រទេស​ជិតខាង ព្រោះ​ប្រជាជន​ថៃ​មិន​ចាប់អារម្មណ៍​នឹង​ការងារ​ដូច្នេះ​ឡើយ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា លោកនាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជម្រើស​៣​ក្នុង​គោល​ការណ៍​ណែនាំ​របស់​លោក​។ ជម្រើស​ទី​១ គឺ​ឲ្យ​ប្រទេស​ថៃ​បន្លាយពេល​សុពល​ភាព​នៃ​សា​លិខិតអនុញ្ញាត​ការងារ​របស់​ពលករ​អន្តោប្រវេសន៍​ដែល​កំពុង​តែ​ធ្វើការ​ក្នុង​វិស័យ​នេះ​។ ជម្រើស​ទី​២ គឺ​ឲ្យ​ប្រទេស​ថៃ​ទទួលយក​ពលករ​បន្ថែម​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ជម្រើស​ទី​៣​គឺ​ប្រទេស​ថៃ​អនុញ្ញាត​ឲ្យ​ពលករ​អន្តោប្រវេសន៍​ដែល​ធ្វើការ​ក្នុង​វិស័យ​ដទៃ​ដែល​នៅ​ក្នុង​ប្រទេស​ថៃ​ដាក់​ពាក្យ​ធ្វើការ​ក្នុង​វិស័យ​នេសាទ​វិញ ។

ប្រទេស​ថៃ មាន​ពលករ​អន្តោប្រវេសន៍​ប្រមាណ​១,១​ម៉ឺន​នាក់​ទៅ​ហើយ​ក្នុង​វិស័យ​នេសាទ ដែល​មាន​សា​លិខិតអនុញ្ញាត​ការងារ​ផុត​សុពលភាព​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ខាង​មុខ​នេះ ហើយ​សា​លិខិត​នេះ​អាច​ត្រូវ​បាន​ពន្យារពេល​បាន​២​ឆ្នាំ​ទៀត​រហូត​ដល់​ឆ្នាំ ២០២០ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ព្រមព្រៀង​ថា​នឹង​ផ្គត់ផ្គង់​ពលករ​ប្រមាណ ៤​ម៉ឺន​នាក់​ទៅ​កាន់​ប្រទេស​ថៃ​ផង​ដែរ​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​នេះ ។

លើស​ពី​នេះ​ទៀត ពលករ​ដែល​ធ្វើការ​ក្នុង​វិស័យ​ដទៃ​ដែល​មាន​លិខិតឆ្លងដែន​ផ្លូវការ លិខិត​ឆ្លងដែន​បណ្តោះអាសន្ន លិខិតបញ្ជាក់ និង​លិខិត​ធ្វើ​ដំណើរ​ផ្សេង​ៗ​ទៀត​ដែល​នៅ​មាន​សុ​ពុល​ភាព អាច​ដាក់​ពាក្យសុំ​ធ្វើការ​ក្នុង​វិស័យ​នេសាទ​បាន​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ