ដល់​ម្ល៉ឹង​ផង​! មក​ពី​មន្ត្រី ឬ​មក​ពី​អ្នក​រត់ការ? (​មាន​វី​ដេ​អូ​)


ខេត្តបន្ទាយមានជ័យ ៖ រង​ការ​ចោទប្រកាន់​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប្រចាំការ​នៅ​ច្រក​ទ្វារ​សាលា​ខេត្តបន្ទាយមានជ័យ បាន​ផ្សំ​គំនិត​ជាមួយ​មេខ្យល់​រត់ការ​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ម្នាក់​យក​ពី​១.៥០០​បាត​ទៅ​២.២០០​បាត​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ុំ រាត្រី អភិ​បាលរង​ខេត្ត និង​ជា​តំណាង​ក្រុមការងារ​ផ្តល់​ប័ណ្ណ​ព្រំដែន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​ជូន​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ថ្មី​ៗ​នោះ​រដ្ឋបាល​សាលាខេត្ត​បាន​ទទួល​ព័​ត៌​ពី​គេហទំព័រ​មួយ​ចំនួន​ពាក់ព័ន្ធ​ការងារ​ផ្តល់​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​។

ហើយ​បាន​ចុះ​ផ្សាយ​ថា មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប្រចាំការ​នៅ​ច្រក​ទ្វារ​សាលា​ខេត្ត​បន្ទាយ​មានជ័យ បាន​ផ្សំ​គំនិត​ជាមួយ​មេខ្យល់​មួយ​ចំនួន​មក​រកស៊ី​រត់ការ​សុំ​សេវា​ផ្តល់​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ សាលា​ខេត្តបន្ទាយមានជ័យ​ដោយ​គិតថ្លៃ ដោយ​រត់ការ​ក្នុង​ម្នាក់​ៗ​ពី​១.៥០០​បាត​ទៅ​២.២០០​បាត ដែល​គិត​ជា​លុយ​ខ្មែរ​ប្រមាណ​២៧០.០០០​រៀល​។

លោក​អភិបាលរង​ខេត្ត​បន្ត​ថា ក្រុមការងារ​ផ្នែក​ផ្តល់​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ពុំ​បានដឹង​រឿង​​នោះ​ទេ ដែល​កន្លង​មក​ក្នុង​ក្រុមការងារ​បាន​ប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​ផ្តល់​ប័ណ្ណ​ព្រំដែន​នេះ អំពី​យន្តការ​នៃ​សេវា​ផ្តល់​ប័ណ្ណ​ព្រំដែន និង​កម្រៃ​សេវា​ប័ណ្ណ​ព្រំដែន​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល ដោយ​មិន​អនុញ្ញាត​ឱ្យ​យក​កម្រៃ​សេវា​ណា​មួយ​លើស​ពី​ការ​កំណត់ និង​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​រត់ការ​ឡើយ​។

ហើយ​រដ្ឋបាល​ខេត្ត​សូម​ធានា​អះអាង​ថា មន្ត្រី​បំពេញការងារ​នៅ​អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ​សាលា​ខេត្តបន្ទាយមានជ័យ ផ្នែក​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ទទួល​ថវិកា​ពី​ការ​ផ្តល់​សេវា​​ផ្តល់​ប័ណ្ណ​ព្រំដែន​ក្នុង​តម្លៃ​តែ​ម្ភៃ​ម៉ឺន​រៀល​គត់​ក្នុង​១​នាក់ ឬ​ប័ណ្ណ​ព្រំដែន​១​ក្បាល ព្រម​ទាំង​បំពេញ​សំណើរ​សុំ​ធ្វើ​ប័ណ្ណ​ដោយ​មិន​យក​កំរៃ​សេវា​ថែម​ទៀត​ផង​។

ហើយ​រយៈពេល​នៃ​ការ​ផ្តល់​ប័ណ្ណ​ព្រំដែន​ផ្ទាល់ និង​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ជា អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ថតចម្លង ឬ​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​​កំណើត​ចំនួន​១​ច្បាប់​របស់​សាមីខ្លួន សេចក្តីចម្លង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ​ចំនួន​១​ច្បាប់ រូបថត​៤x៦​ចំនួន​០២​សន្លឹក រូបថត​កូន​៣x៤​ចំនួន​២​សន្លឹក​/​ម្នាក់ (ករណី​មានកូន​រួម​ដំណើរ​ជាមួយ​)​។

សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​មេត្តា​ជ្រាប និង​សូម​មក​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុមការងារ​ផ្តល់​ប័ណ្ណ​ព្រំដែន​ផ្ទាល់​នៅ​អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ​ខេត្ត ចៀស​វាង​ការ​ចាញ់បោក​ជនខិលខូច​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ