ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះដ៏​​ធំ​​កំពុង​គំរាម​តំបន់ឆ្នេរ​សមុទ្រ​ខាងកើត​របស់​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពលរដ្ឋ​អា​មេ​រិ​ក​ប្រមាណ​ជាង​១​លាន​នាក់ ត្រូវ​ជម្លៀស​ចេញពី​តំបន់​ឆ្នេរ​​សមុទ្រ​ខាងកើត​របស់​ប្រទេស ដែល​កំពុង​រង​ការ​គំរាមកំហែង​ដោយ​ព្យុះ​ស​ង្ឍ​រា​ឈ្មោះ​ FLORENCE ដែល​នា​ថ្ងៃ​ទី​១០​កញ្ញា​បាន​ពង្រឹងកម្លាំង​ជាមួយ​ល្បឿន​ខ្យល់​២២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ អភិបាល​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​លោក​ HENRY MCMASTER​…

សហរដ្ឋអាមេរិក ៖ ពលរដ្ឋ​អា​មេ​រិ​ក​ប្រមាណ​ជាង​១​លាន​នាក់ ត្រូវ​ជម្លៀស​ចេញពី​តំបន់​ឆ្នេរ​​សមុទ្រ​ខាងកើត​របស់​ប្រទេស ដែល​កំពុង​រង​ការ​គំរាមកំហែង​ដោយ​ព្យុះ​ស​ង្ឍ​រា​ឈ្មោះ​ FLORENCE ដែល​នា​ថ្ងៃ​ទី​១០​កញ្ញា​បាន​ពង្រឹងកម្លាំង​ជាមួយ​ល្បឿន​ខ្យល់​២២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។

អភិបាល​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​លោក​ HENRY MCMASTER​ ថ្លែង​ថា នោះ​ជា​ព្យុះសង្ឃរា​សែន​​គ្រោះថ្នាក់​មួយ​។ ​យើង​ពុំ​ចង់​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។

លោក​បញ្ជាក់​ថា​ ការ​ជម្លៀស​មនុស្ស​ចេញ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១១ ​កញ្ញា​ទៅ នឹង​ទាក់ទិន​ដល់​ប្រជាជន​តំបន់​មាត់សមុទ្រ​ក្នុង​បណ្ដោយ​ប្រវែង​៣២០​គីឡូម៉ែត្រ​។ ចំណែក​ប្រធានាធិបតី​អា​មេ​​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ តាម​ TWITTER ​សរសេរ​ថា ​យើង​នឹង​រួមសុខទុក្ខ​ជាមួយ​លោក​​អ្នក​។ លោក​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​តាមដាន​ការ​ណែនាំ​ផ្លូវការ​នានា ប្រឈម​មុខ​នឹង​ព្យុះ​ដ៏​គ្រោះថ្នាក់​បំផុត​នេះ​។​អាជ្ញាធរ​សហព័ន្ធ​ត្រៀម​ជួយ​ធ្វើ​អន្តរាគមន៍​។

ប្រឈម​មុខ​នឹង​ព្យុះ​នោះ​ប្រជាជន​បាន​ត្រៀម​បំរុង ដោយ​នាំ​គ្នា​ទិញ​បាវ​ប្លា​ស្ទិ​ក​ច្រក​ខ្សាច់​ទុក​​ការពារ​ផ្ទះ​ឬ​ហាង​។ ហើយ​​ប្រជាជន​ក៏​បន្តកន្ទុយ​គ្នា​ទិញ​ហ្គា​ស់​និង​ប្រេងសាំង​ព្រម​ទាំង​​របស់របរ​ចាំ​ចាច់​នានា​ស្តុក​ទុក​។

​រីឯ​កង​យោធា​វិញ​ក៏​ប្រុងប្រៀប​ខ្លួន ដោយ​ចាក់​បំពេញ​ប្រេង​បណ្ដា​រថយន្ត​។​ រូបភាព​ និង​វីដេ​អូ​ជា​ច្រើន​បង្ហាញ​ពី​ហាង​ទាំងឡាយ​លក់ទំនិញ​អស់ ព្រមទាំង​មនុស្ស​ឈរ​បន្តកន្ទុយ​គ្នា​នៅ​មុខ​ហាង​ផ្សេង​ៗ ហើយ​ក៏​បង្ហាញ​ពី​ការ​ជ្រួលច្របល់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ