ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងមែន…ដុតផ្ទះម៉ែចោល​ និងហាម​មិន​​ឱ្យ​ចូល​​​ជួ​យ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​បញ្ជា​ឱ្យ​​សមត្ថ​កិច្ច​ឃាត់ខ្លួន នៅវេលា​​ម៉ោង១២ និង១៥​នាទី​ថ្ងៃត្រង់​​ទី​១១ ​កញ្ញា បន្ទាប់​ពី​ដុត​បំផ្លាញ​លំនៅ​ឋាន​ម្ដាយ​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​រាជ​ដូន​កែវ ឃុំ​ព្រែក​នរិន្ទ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​បញ្ជា​ឱ្យ​​សមត្ថ​កិច្ច​ឃាត់ខ្លួន នៅវេលា​​ម៉ោង១២ និង១៥​នាទី​ថ្ងៃត្រង់​​ទី​១១ ​កញ្ញា បន្ទាប់​ពី​ដុត​បំផ្លាញ​លំនៅ​ឋាន​ម្ដាយ​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​រាជ​ដូន​កែវ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ​។

ជនសង្ស័យខាងលើ ​ឈ្មោះ​ហឿ​ង ណាត់ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​រាជ​ដូន​កែវ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​ ។ សមត្ថកិច្ច​បាន​​ប្រាប់​ថា ព្រះរាជអាជ្ញា​រង​លោក​ប៉ង់ ច័ន្ទ​សុ​យុ​ទ្ធា​រ៉ា បាន​បញ្ជា​ឱ្យ​​តាម​ឃាត់ខ្លួន​ជន​នេះ ដោយ​ចោទ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ដុត​ផ្ទះ​របស់​ម្តាយបង្កើត​)​ឆេះ​អស់​មួយ​ខ្នង ​​។

បើ​តាម​សមត្ថកិច្ច​ថា ជន​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ​ផង ហើយ​ផឹកស្រា​ស្រវឹង បង្កជម្លោះ​ជាមួយ​ម្ដាយ ​រហូត​ដុត​ផ្ទះ​ម្ដាយ​​​ឆេះ​អស់​គ្មាន​សល់ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អ្នក​ភូមិ ​និង​សមត្ថកិច្ច​ទាំង​កណ្ដាល​អធ្រា​ត្រ ​។

ប្រភព​ដដែល​​បញ្ជាក់​ថា ពេល​ដែល​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ខ្លាំង ជន​នេះ​បាន​រារាំង​​គំរាម​មិនឱ្យ​​អ្នក​ភូមិ ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចូល​ជួយ​ពន្លត់ភ្លើង​ឡើយ ​រហូត​ទាល់តែ​ភ្លើង​ឆេះ​​ផ្ទះ​​អស់​គ្មាន​សល់​តែម្តង ។

​​ទោះ​យ៉ាងណា​ ជន​នេះ​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​ឃាត់ខ្លួន ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិវិធី​ហើយ  ។

អត្ថបទសរសេរ ដោយ