ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោតទឹកបញ្ចប់ជីវិត…តែគាត់ខ្លាច​ស្លា.ប់ខំប្រឹងហែលរកទូក​ជួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើ​ដំណើរមក​លោតទឹក​សម្លាប់​ខ្លួន​ ពីលើ​ស្ពាន​បេ​ឡេ​ត៍ ហើយហែល​តោង​ស្លាធម៌ដូង និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចេញ​ទូក​ទៅ​ជួយ​ស្រង់​រួច​ផុត​ពី​ស្លាប់ ​។ ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើ​ដំណើរមក​លោតទឹក​សម្លាប់​ខ្លួន​ ពីលើ​ស្ពាន​បេ​ឡេ​ត៍ ហើយហែល​តោង​ស្លាធម៌ដូង និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចេញ​ទូក​ទៅ​ជួយ​ស្រង់​រួច​ផុត​ពី​ស្លាប់ ​។ ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១០ ​កញ្ញា នៅ​លើ​ស្ពាន​បេ​ឡេ​ត៍ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ បុរស​រូប​នោះ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ឈ្មោះ ម៉ុ​យ ធូ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ ក្នុង​សង្កាត់​អូរ​ឫស្សី​១ ខណ្ឌ​៧​មក​រា ។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា បុរសរូប​នេះ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឡើង​ទៅ​លើ​ស្ពាន​បេ​ឡេ​ត៍​ពី​ខាង​លិចទៅ​ខាងកើត ។ ខណៈ​ទៅ​ជិត​ដល់​កណ្តាល​ស្ពាន ស្រាប់តែ​បុរស​រូប​នេះ​តោង​បង្កាន់ដៃស្ពាន​លោត​ចុះ​ទៅ​ក្នុង​ទន្លេ​សម្លាប់​ខ្លួន​តែ​ម្តង ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​គេ​ឃើញ​បុរស​នេះ​ហាក់ដូចជា​មិន​ចង់​ស្លាប់​ទេ ដោយ​ហែល​ទៅ​តោង​ស្លាធម៌ដូង​ដែល​អណ្តែត​តាម​ខ្សែទឹក ហើ​យែ​បណ្តែត​ខ្លួន​តាម​ទឹក ។ ភ្លាម​ៗនោះ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ដើម្បី​សង្គ្រោះ ហើយ បុរស​នេះ​ក៏​បាន​ហែល​ឡើង​ទូក​ដោយ​ខ្លួនឯង ។

នៅ​ចំពោះ​មុខ​នគរបាល បុរស​រូប​នេះ​និយាយថា ខ្លួន​ជា​មនុស្ស​ញៀន​ថ្នាំ ។ មុន​ពេល​មក​លោតទឹក​នេះ ខ្លួន​បាន​លោត​សម្លាប់​ខ្លួន​ពីលើ​ផ្ទះជាន់​ទី​១ តែ​មិន​បាន​សម្រេច ក៏​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ទៀត នៅ​តែ​មិន​ស្លាប់​ដូច​បំណង​ទៀត ។ ទោះបីជា​យ៉ាងណា តាម​ការ​សង្កេត បុរស​នេះ​និយាយ​មិនសូវ​ដឹង​ក្បាល​កន្ទុយ​ឡើយ ។ បន្ទាប់​ពី​ឃាត់ខ្លួន នគរបាល​ក៏​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ឫស្សី​កែវ ដើម្បី​សាកសួរ​និង​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​មក​ទទួល ។

តាម​ក្រុម​គ្រួសារ​និយាយ​ថា បុរស​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ នៅ​មុន​ពេល​កើតហេតុ រូបគេ​បាន​វាយ​បំផ្លាញ​របស់របរ​ក្នុងផ្ទះ​បង​ខ្ទេចខ្ទី រួច​ភ័យ​ខ្លាច​ក៏​រត់​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។ ក្រុម​គ្រួ​សារបាន​សំណូមពរ​ទៅ​នគរបាល​ឲ្យ​បញ្ជូន​ទៅ​កាន់​មណ្ឌល​កែប្រែដើម្បី​បន្សាបថ្នាំ​ញៀន ៕​

អត្ថបទសរសេរ ដោយ