ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ​មនុស្ស​ជាង​១០០​នាក់​លង់ទឹក​ស្លា.ប់

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី​ ៖ ដោយ​ដកស្រង់​សម្ដី​អ្នក​នៅ​រស់រាន​មានជីវិត អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​MSF បាន​​រាយការណ៍​នា​ថ្ងៃ​ទី​១០ ​កញ្ញា ឱ្យ​ដឹង​​ថា ជនអន្តោប្រវេសន៍​ជាង​១០០​នាក់​បាន​លង់​ទឹក​ស្លាប់​នា​ដើមខែ​នេះ ដោយសារ​ការ​លិច​នាវា​២​គ្រឿង​ដែល​ពួក​គេ​ជិះ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​លី​ប៊ី​។ MSF…

ប្រទេស​លី​ប៊ី​ ៖ ដោយ​ដកស្រង់​សម្ដី​អ្នក​នៅ​រស់រាន​មានជីវិត អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​MSF បាន​​រាយការណ៍​នា​ថ្ងៃ​ទី​១០ ​កញ្ញា ឱ្យ​ដឹង​​ថា ជនអន្តោប្រវេសន៍​ជាង​១០០​នាក់​បាន​លង់​ទឹក​ស្លាប់​នា​ដើមខែ​នេះ ដោយសារ​ការ​លិច​នាវា​២​គ្រឿង​ដែល​ពួក​គេ​ជិះ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​លី​ប៊ី​។

MSF បាន​​បញ្ជាក់ទៀត​​ថា ​កាណូត​កៅស៊ូ​ទាំង​២​បាន​លិច ក្រោយ​ចាក​ចេញពី​ឆ្នេរសមុទ្រ​លី​ប៊ី​ កាលពី​ថ្ងៃ​ទី​១ ​កញ្ញា ដោយ​ក្នុង​កាណូត​នីមួយ​ៗ​មាន​មនុស្ស​ជិះ​​ជា​ច្រើន​សិប​ពាន់​នាក់ ភាគច្រើន​ជា​ពួក​អាហ្វ្រិក​។

ហើយ​អ្នក​នៅ​រស់រាន​មានជីវិត​ម្នាក់​រៀបរាប់​បាន​​ប្រាប់ ​MSF​ ឱ្យ​ដឹង​ថា ម៉ា​ស៊ី​ន​កាណូត​កៅស៊ូ​មួយ​បាន​ខូច ​រួច​កាណូត​មួយទៀត​បាន​ផ្ទុះ​ធ្លាយ​។ ចំណែក​​ជនអន្តោប្រវេសន៍​មួយ​ចំនួន​បាន​តោង​បំណែក ​ហើយ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ជួយ​ស្រង់​ដោយ​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​លី​ប៊ី ​នាំ​មក​កាន់​កំពង់​ផែ ​KHOMS ​លី​ប៊ី ​នា​ថ្ងៃ​ទី​២​ កញ្ញា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ