ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្វី​ធំ​ជាង មិន​ស្តាប់ មិន​ខ្វល់ ពី​រឿង​ខុសច្បាប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុគ្គល​ម្នាក​ដែល​គេ​ស្គាល់ឈ្មោះ ស៊ិ​ន ចាន់​ណា​រី ហៅ​ឡាក់ មិន​ត្រឹមតែ​ធ្វើ​សកម្ម​ភាព​លើក​ទំនប់​បិត​ជិត​ប្រព័ន្ធ​រំដោះ​ទឹក​ពីមុខ​ស្ពាន​ជប៉ុន​ផ្គើន​ទៅ​នឹង​កិច្ចសន្យា​របស់​អាជ្ញាធរ​បង្ក​ការ​លំបាក​ដល់​ការ​រស់នៅ​របស់​ពលរ​ដ្ធ​ចាល់​ទឹក​លិច​ផលដំណាំ ផ្ទះសម្បែង និង​ហេ​ដ្ធា​រចនា​សម្ព័​ន្ធ​ផ្លូវ​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​បាន​សាងសង់​សំណង់​រឹង​ផ្ទះថ្ម​នៅ​ជាប់​គល់​ស្ពាន​ក្នុង​ដី​ចំណី​ថ្នល់​ថែម​ទៀត​ត្រង់​ចំណុច​ភូមិ​សំរោង​ក្អែ…

ខេត្តព្រៃវែង ៖ បុគ្គល​ម្នាក​ដែល​គេ​ស្គាល់ឈ្មោះ ស៊ិ​ន ចាន់​ណា​រី ហៅ​ឡាក់ មិន​ត្រឹមតែ​ធ្វើ​សកម្ម​ភាព​លើក​ទំនប់​បិត​ជិត​ប្រព័ន្ធ​រំដោះ​ទឹក​ពីមុខ​ស្ពាន​ជប៉ុន​ផ្គើន​ទៅ​នឹង​កិច្ចសន្យា​របស់​អាជ្ញាធរ​បង្ក​ការ​លំបាក​ដល់​ការ​រស់នៅ​របស់​ពលរ​ដ្ធ​ចាល់​ទឹក​លិច​ផលដំណាំ ផ្ទះសម្បែង និង​ហេ​ដ្ធា​រចនា​សម្ព័​ន្ធ​ផ្លូវ​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​បាន​សាងសង់​សំណង់​រឹង​ផ្ទះថ្ម​នៅ​ជាប់​គល់​ស្ពាន​ក្នុង​ដី​ចំណី​ថ្នល់​ថែម​ទៀត​ត្រង់​ចំណុច​ភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល តែ​អាជ្ញាធរ​ហាក់បីដូចជា​មិន​មានការ​អើពើ​នោះ​ឡើយ ។

គួរ​បញ្ជាក់​ថា ប្រព័ន្ធ​រំដោះ​ទឹក​មួយ​កន្លែង​ត្រង់​ចំណុច​គល់​ស្ពាន​ជប៉ុន​ទី​១​បើ​ទិស​ដៅ​ទៅ​ពី​ភ្នំពេញ​ក្នុងភូមិ​-​ឃុំ​ខាងលើ​នេះ​គឺ​រដ្ឋ​មក​កាយ​ផ្តាច់​ថ្នល់ជាតិ​លេខ​១​តាំងពី​ឆ្នាំ​២០០០​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មានការ​លិចលង់​ប៉ះពាល់​ដល់​ផលដំណាំ ផ្ទះសម្បែង និង​ហេ​ដ្ធា​រចនាសម្ព័ន្ធ​ផ្សេង​ៗ​ជា​ពិសេស​កុំ​ឲ្យ​លិច​ទីក្រុង​ភ្នំពេញ ។

បន្ទាប់​មក​បាន​អភិវឌ្ឍន៍​ធ្វើ​ថ្នល់ជាតិ​លេខ​១ និង​ស្ពាន​ដ៏​វែង​ហើយ​ធំ​ស្រស់​ស្អាត​សម្រាប់​ធ្វើ​ជា​ប្រព័ន្ធ​រំដោះ​ទឹក​កុំ​ឲ្យ​ប្រជា​ពលរ​ដ្ធ​ជួប​ការ​លំបាក​នូវ​គ្រោះ​ទឹកជំនន់​លិចលង់​ប៉ះពាល់​ដល់​ការ​រស់នៅ​ដូច​កាលពី​ឆ្នាំ​២០០០​ទៀត ។

ស្រាប់តែ​ឥឡូវ​ត្រូវ​ឈ្មោះ ស៊ិ​ន ចាន់​ណា​រី ហៅ​ឡាក់ នោះ​មក​អះអាង​ថា ដី​នៅ​ចំ​កន្លែង​អភិវឌ្ឍន៍​ស្ពាន​នេះ​គឺជា​ដី​កម្ម​សិទ្ធ​របស់​គេ​ដែល​បាន​ទិញ​តាំងពី​ស្ពាន​មិន​ទាន់​ធ្វើ ហើយ​បាន​ធ្វើ​សកម្មភាព​លើក​ទំនប់​បិត​ជិត​ពី​ខាង​មុខ​ស្ពាន​តែ​ម្តង ។

ហើយ​ពាក់ព័ន្ធ​បញ្ហា​នេះ​ប្រជា​ពលរ​ដ្ធ​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ដល់​អាជ្ញាធរ​ស្រុក ឃុំ ចុះ​មក​ធ្វើ​កិច្ចសន្យា​តម្រូវ​ឲ្យ​បុគ្គល​ឈ្មោះ ស៊ិ​ន ចាន់​ណា​រី ហៅ​ឡាក់ នេះ​ត្រូវ​កាយ​បើកផ្លូវ​ទឹក និង​ដាក់​លូ​កុំ​ឲ្យ​ទឹក​ហូរ​កាត់​ដាច់​ផ្លូវ​បង្ក​ការ​លំបាក់​ដល់​ពលរ​ដ្ធ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​កសិផល​នា​រដូវប្រាំង តែ​បុគ្គល​នោះ​មិន​បាន​អនុវត្តន៍​តាម​កិច្ចសន្យា​របស់​អាជ្ញាធរ​ដាក់​លូ ឬ​កាយ​ទុក​ប្រព័ន្ធ​រំដោះ​ទឹក​នោះ​ឡើយ​គឺ​បិទ​ជិត​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ