ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​បើក​ធ្វើ​សមយុទ្ធ​យោធា​ធំ​បំផុត

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​ចាប់ផ្ដើម​ហើយ​នា​ថ្ងៃ​ទី​១១ ​កញ្ញា សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​ពុំ​ធ្លាប់​មាន​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​មានឈ្មោះ​ថា VOSTOK- 2018 ដោយ​មានការ​ចូល​រួម​របស់​ទាហាន​ប្រមាណ​ជា​៣០០.០០០​នាក់ រថយន្ត​យោធា​គ្រប់​ប្រភេទ​៣៦.០០០​គ្រឿង…

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​ចាប់ផ្ដើម​ហើយ​នា​ថ្ងៃ​ទី​១១ ​កញ្ញា សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​ពុំ​ធ្លាប់​មាន​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​មានឈ្មោះ​ថា VOSTOK- 2018 ដោយ​មានការ​ចូល​រួម​របស់​ទាហាន​ប្រមាណ​ជា​៣០០.០០០​នាក់ រថយន្ត​យោធា​គ្រប់​ប្រភេទ​៣៦.០០០​គ្រឿង យន្តហោះ​១០០០​គ្រឿង​និង​នាវាចម្បាំង​៨០​គ្រឿង​។​សមយុទ្ធ​នោះ​ក៏​មានការ​ចូលរួម​របស់​កងទ័ព​ចិន​និង​ម៉ុង​ហ្គា​លី​ផង​ដែរ​។

ចាប់តាំងពី​ថ្ងៃ​ទី​១១​ទៅ​១៧ ​កញ្ញា ​ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​យោធា​ VOSTOK- 2018​ នេះ រុ​ស្ស៊ី​នឹង​ដាក់​ពង្រាយ​កងទ័ព​យ៉ាងច្រើន​នៅ​តំបន់​ស៊ី​បេ​រី​ខាងកើត​និង​នៅ​ចុង​បូព៌ា​រុស្ស៊ី​។​ ព្រឹត្តិការណ៍​នោះ​នឹង​ទស្សនា​ដោយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​នៅ​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ច​ក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​។

សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​នេះ​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​ដែល​មាន​ភាព​តានតឹង​បំផុត​ជាមួយ​ពួក​លោក​ខាងលិច ដោយសារ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ជម្លោះ​នៅ​ស៊ីរី​ ព្រមទាំង​ខណៈ​ដែល​ពួក​លោក​ខាងលិច​លើក​ពី​ការ​ចោទប្រកាន់​ជា​ច្រើន​ថា រុ​ស្ស៊ី​ចូល​ជ្រៀតជ្រែក​ក្នុង​នយោបាយ​ពួក​លោក​ខាងលិច​។

កងទ័ព​រុ​ស្ស៊ី​បាន​ប្រៀបធៀប​សមយុទ្ធ​នោះ ទៅ​នឹង​សមយុទ្ធ​ធំ​ឈ្មោះ​ZAPAD-81 ដែល​កាលពី​ឆ្នាំ​១៩៨១​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម របស់​កង​យោធា​នៃ​ប្លុក​វ៉ា​សូ​វី រវាង​ពី​១០០.០០០​ទៅ​១៥០.០០០​នាក់​នៅ​អឺរ៉ុប​ខាងកើត ដែល​នោះ​ជា​សមយុទ្ធ​យោធា​ធំ​បំផុត​ពុំ​ធ្លាប់​រៀបចំ​ធ្វើ​ក្នុង​សម័យកាល​សូ​វៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ