ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរី​ទំនើប​២​គ្រឿង​ពន្លះ​គ្នា ខ្ទេច​ម្ខាងៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៣៧​កែង​និង​ផ្លូវ​លេខ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៣៧​កែង​និង​ផ្លូវ​លេខ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ដោយ​បុរស​ម្នាក់​ជា​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៧៧៣៦ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៣៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បើកបរ​ឆ្លងកាត់​ផ្លូវ​៥២៨ ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ម៉ា​ស្តា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AM-១១១៨ បើកបរ​ដោយ​នារី​ម្នាក់​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា រថយន្ត​ម៉ាក​ម៉ា​ស្តា​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥២៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រដែ​លបើក​ឆ្លងផ្លូវ​ខាងលើ​ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​រ​ខ្ទាត​ទៅ​បុក​នឹង​ដើម​ព្រីង​មួយ​ដើម​នៅ​ខឿន​តាម​ចិញ្ចើម​ផ្លូវហើយ​ដើម​ព្រីងនោះរលាត់សម្បកបន្តិចបន្តួច​ ចំណែក​​រថយន្តម៉ាក​​រ៉េ​ង​រ៉ូ​វើ​រ​រង​ការ​ខូចខាត​ក្រពឹត​ចំហៀង​ខាងឆ្វេង និង​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ រីឯ​រថយន្ត​ម៉ាក​ម៉ា​ស្តា​បាន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង ពេលនោះ​នារី​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ម៉ា​ស្តា​បាន​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ ក៏​ឃើញ​មាន​តំណាង​ភាគី​ខាង​រថយន្ត​ម៉ាក​ម៉ា​ស្តា​បាន​ចេញ​មុខ​មក ដោះស្រាយ​ជាមួយ​និង​ភាគី​ខាង​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រ ដោយ​ព្រមយក​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រ​ទៅ​ជួសជុល​ឲ្យ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ