ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សចេញតវ៉ាជាថ្មី រឿងលទ្ធផលបាក់ឌុប…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​សិស្ស​ស្ទើរតែ​២៥​ខេត្ត-​ក្រុង បាន​កើត​ទុក្ខ​មិន​សុខចិត្ត​នឹង​លទ្ធផល​បាក់​ឌុ​ប​កាន់តែ​ខ្លាំង​ឡើង ដោយនៅ​រសៀល​​​ថ្ងៃ​ទី១១ កញ្ញា នេះ ​ពួកគេ​បាន​នាំ​គ្នា​មក​​​តវ៉ា​​នៅ​មុខក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានីភ្នំពេញ ៖ ​សិស្ស​ស្ទើរតែ​២៥​ខេត្ត-​ក្រុង បាន​កើត​ទុក្ខ​មិន​សុខចិត្ត​នឹង​លទ្ធផល​បាក់​ឌុ​ប​កាន់តែ​ខ្លាំង​ឡើង ដោយនៅ​រសៀល​​​ថ្ងៃ​ទី១១ កញ្ញា នេះ ​ពួកគេ​បាន​នាំ​គ្នា​មក​​​តវ៉ា​​នៅ​មុខក្រសួង​អប់រំ យុវជន និង​កីឡា ជាថ្មីម្តង​ទៀត​ ទាម​ទារ​ឱ្យធ្វើ​ការ​ពិនិត្យ​សំណៅ​វិញ្ញាសាសរសេរ​របស់​ពួក​គេ​ឡើង​វិញ ។

គួររំលឹក​ថា សិស្ស​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​ធ្លាក់​មុខ​វិជ្ជា​គណិត​វិទ្យា កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ​កញ្ញា ក៏​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខក្រសួង​អប់រំ យុវជន និង​កីឡា ទាមទារ​ឱ្យធ្វើ​ការ​ពិនិត្យ​សំណៅ​វិញ្ញា​សាសរសេរ​របស់​ពួក​គេ​ឡើង​វិញ ។

សិស្ស​មួយ​ចំនួន​មានការ​លើក​ឡើង​ថា អាច​មាន​បញ្ហា​មិន​ប្រក្រតី ព្រោះ​ពួក​គេ​ជឿជាក់​ថា សន្លឹក​កិច្ចការ​គណិត​របស់​ខ្លួន​ធ្វើ​បាន​ត្រឹមត្រូវ ទើប​ពួក​គេ​ប្រមូលគ្នា​សម្តែង​ការ​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​និទ្ទេស F និង​នាំ​គ្នា​មក​តវ៉ា​នៅ​មុខក្រសួង​អប់រំ យុវជន និង​កីឡា ។

ពួក​គេ​ចង់ឱ្យ​ក្រសួង​ពិនិត្យ​មើល​ឡើង​វិញ ប្រ​សិនបើ​ពួក​គេ​ពិតជា​ធ្វើ​ខុស​មែន​ក៏​មិន​តវ៉ា​ដែរ ប៉ុន្តែ​ខ្លាច​ការ​កែ​ខុស​បច្ចេកទេស​មួយ​ចំនួន ទើបបានជា​ពួក​គេ​បរាជ័យ​មិន​ទទួលលទ្ធផល​ដូច​ការ​រំពឹង​ទុក​នោះ ។ មិន​អាច​រក​ការ​បំភ្លឺ​បាន​ឡើយ ពី​មន្ត្រី​ទទួលខុសត្រូវ ៕