ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត របួសធ្ងន់​ចូល​សង្គ្រោះ​បន្ទាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត បាក់ឆ្អឹង​ដងកាំបិត និង​ឆ្អឹងជំនីរ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​យប់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨។ លោក​គី​សាន់…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត បាក់ឆ្អឹង​ដងកាំបិត និង​ឆ្អឹងជំនីរ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​យប់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨។ លោក​គី​សាន់ ត្រូវ​រ៉ឺ​ម៉ក​ម៉ូតូ​បុក ។

សមាគម​សិល្បករ​ខ្មែរ​បាន​ចាត់​តំណាង​យក​ប្រាក់​ដែល​ជា​មូលនិធិ​សិល្បករ​ចាស់ជរា​ប្រគល់​​ជូន​គ្រួសារ​របស់​លោក​ពៅ គី​សាន់ ដើម្បី​ជួយ​សម្រាល​ក្នុង​ការ​ចំណាយ ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បង្ហាញ​ជំហរ​ជួយ​រាល់​ការ​ចំណាយ​និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​TYDA ជា​អ្នករ៉ាប់រង​ផង​ដែរ ។

លោក​ពៅ គី​សាន់ ត្រូវ​រ៉ឺ​ម៉ក​ម៉ូតូ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​របួសធ្ងន់ ត្រូវ​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ លោក​បាក់​ឆ្អឹងជំនីរ​៤ និង​មាន​ឈាមកក​ក្នុង​ក្បាល ធ្វើ​ឲ្យ​មាន​អាការ​រវើរវាយ ។

លោក​គី​សាន់ រ៉ៃ​យ៉ា ជា​កូនប្រុស​ថ្លែង​បញ្ជាក់​ថា លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត នៅ​មិន​ទាន់​ដឹងខ្លួន និង​មិន​ទាន់​អាច​ពិសា​អ្វី​បាន​តាំងពី​ថ្ងៃ​គ្រោះថ្នាក់​នោះ​មក ដោយ​លោក​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ ។

គាត់​ត្រូវ​រ៉ឺ​ម៉ក​ម៉ូតូ​បុក​ពីក្រោយ​ពេញ​ទំហឹង ហើយ​គ្មាន​ការ​ទទួលខុសត្រូវ​ទេ​ព្រោះ​បាន​គេច​បាត់ ស្រប​ពេល​ក្រុម​គ្រួសារ​គ្មាន​ប្រាក់​ព្យាបាល​ទេ ។

លោក​គី​សាន់ រ៉ៃ​យ៉ា សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ព្រោះ​លោក​ពៅ គី​សាន់ វង្វេងវង្វាន់ ហូប​បាយ​មិន​បាន ហើយ​ថែម​ទាំង​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា លោក​បាក់​ឆ្អឹងជំនីរ​៤ និង​មាន​ឈាមកក​ក្នុង​ក្បាល ។

លោក​គី​សាន់ រ៉ៃ​យ៉ា បន្ត​ថា ឪ​ពុក​របស់​លោក​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ផង​ដែរ ទើប​លោក​កាន់តែ​បារម្ភ ក្នុង​ពេល​ស្ថានភាព​របួស​មាន​កម្រិត​ធ្ងន់ ហើយ​គ្រួសារ​គ្មាន​ប្រាក់​ព្យាបាល ។

នាយ​ឆើត បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ដល់​សមាគម​សិល្បករ​ខ្មែរ និង​សប្បុរស​ជន​ទាំងអស់​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ