បានប្រាក់ជិត១ម៉ឺនដុល្លារ​ពីស្រីស្អាតតែ​១ថ្ងៃប៉ុណ្ណោះ​…ជាប់​ជុច​វិញ


រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅមុខ​ផ្សារ​TK ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ពាក់ព័ន្ធ​នឹង​បទល្មើស​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​អ្នកលក់​គ្រឿងសម្អាង​ បាន​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ឈ្មោះ ស្រេង ហេង​ពី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ចំ ណែក​ស្ត្រី​ម្ចាស់​កាបូប​ឈ្មោះ ចាង គឹ​ម​ណៃ អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខផ្លូវ​លេខ​៥៩៨ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សី​កែវ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយ​កា​រិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលបានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ កញ្ញា ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយ​ពីជន​រង​គ្រោះនៅ​មុខ​ផ្ទះ​លេខ​១៤ ផ្លូ​លេខ​១១០ ភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។
នៅ​ក្នុង​កាបូបស្ពាយ​នោះ បើ​តាម​ការ​អះអាង​ថា​ មាន​លុយ​និង​គ្រឿងអលង្ការ​សរុប​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​
អា​មេ​រិ​ក ។

លោក ប៊ុ​ន សត្យា បន្ត​ថា ក្រោយ​ពេល​ឆក់​កាបូប​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ ពួក​ចោរ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។ លុះ​បាន​១​ថ្ងៃក្រោយ​មក ទើប​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HA-១៩៣៩ និង​មួក​សុវត្ថិ​ភាព​១ ។

រីឯ​វត្ថុ​តាង​ជា​របស់​ជន​រង​គ្រោះ​ ដែល​ដកហូត​បាន​មក​វិញ​មាន ទូរស័ព្ទ​ដៃ​១​គ្រឿង ខ្សែ​កាស​ទូរស័ព្ទ​១ បន្តោង​រូប​ព្រះ​រាង​ស្លឹកពោធិ៍​ធ្វើ​ពី​ប្លា​ទី​ន១ កូន​កាបូបដៃ​តូច​១ ប្រាក់​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក ខ្សែ​.ក
​ប្លា​ទី​ន​១​ខ្សែ មាន​បន្តោង​ចំនួន​២ គឺ​បន្តោង​តូច​រាង​បេះដូង​ធ្វើ​ពី​ប្លា​ទី​ន និង​បន្តោង​ដាំ​ត្បូង​ពណ៌​ស​ធំ​ចំ​កណ្តាល និង​មាន​ត្បូង​តូច​ៗ​ជុំវិញ​ចំនួន​១២​គ្រាប់ ចិញ្ចៀន​ប្លា​ទី​ន​មាន​ដាំ​ត្បូង​ពណ៌​ស​ចំនួន​៣​គ្រាប់ និង​ខ្សែដៃ​ធ្វើ​ពី​លោហធាតុ​ពណ៌​ស មាន​ដាំ​ត្បូង​ពណ៌​ស​ចំនួន​៣១​គ្រាប់ ។

សម្ភារ​និង​លុយកាក់​ដែល​ដកហូត ត្រូវ​បានប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ ចំណែក​ជនសង្ស័យត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានី​ភ្នំពេញ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ