មាន​ឯណា​លេង​មួយ​ប្រាវ​ផ្អើល​ព្រាត​មុខ​ព្រ​លាន​យន្តហោះ​ក្រោយ​កើតហេតុ​ទើប​ម្ចាស់​ពិត​ដឹង


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​រថយន្ត​យ៉ាងធ្ងន់ធ្ងរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់ និង​នាក់​រួម​ដំណើរ​ម្នាក់​ទៀត​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​រង​របួសធ្ងន់​អ្នកបើកបរ​ម្នាក់ និង​នាក់​រួម​ដំណើរ​រង​របួសស្រាល ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​រ៉េ​ពេញ​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បើកបរ​ដោយ​បុរស​ម្នាក់ និង​នាក់​រួម​ដំណើរ​ម្នាក់​ទៀត លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​បាន​រ៉េ​ចង្កូត​បំរុង​បុក​ខឿន​ដើម​ត្នោត​នៅ​មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

ប៉ុន្តែដោយសារតែ​នៅ​មុខ​ប្រ​លាន​ថ្មី​ខាងលើ​មាន​ខឿន​ទ្រូងផ្លូវ​ចំនួន​២​ហើយ​បាន​បួង​ចង្កូត​គេច​ពី​ខឿន​ដើម​ត្នោត​រ៉េ​ចង្កូត​ទៅ​បុក​ខឿន​ថ្មី​ពុះ​ចែក​ទ្រូងផ្លូវ​មួយទៀត​ពេញទំហឹង​បណ្តាល​ឲ្យ ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត ចំណែក​រថយន្ត​ខាងលើ​វិញ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បណ្តាល​ឲ្យ​បែក​ធុង​ប្រេង​ហូរ​ពេញ​ផ្លូវ​នឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​អ្នក​បើករ​ម្នាក់ និង​នាក់​រួម​ដំណើរ​រង​របួសស្រាល ហើយ​នាក់​រង​របួសធ្ងន់​ត្រូវ​បាន​សា​មុ​យ​ឯកជន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ពី​គ្រោះថ្នាក់​ភ្លាម​ៗ​ដោយ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​យក​រថយន្ត​មិត្តភក្ដិ​ដែល​ផឹកស៊ី​ជាមួយ​គ្នា​ដោយ​ម្ចាស់​រថយន្ត​ថា រូប​គាត់​មិនដឹង​មិត្តភក្ដិ​របស់​ខ្លូ​ន​យក​រថយន្ត​ចេញពីផ្ទះ​មក​ទេ​ពេល​គ្រោះថ្នាក់​ទើប​គាត់​ដឹង​ហើយ​ម្ចាស់​រថយន្ត​ខាងលើ​បាន​និយាយ​ថា រថយន្ដ​របស់​គាត់​ទើបតែ​ទិញ​បាន​៣​ខែ​ផង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មក​ដល់​ហើយ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ