ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មាន​អ្នក​ពិនិត្យ​គុណភាព​ទេ មាន​តែ​អ្នក​ឈរ​យក​លុយ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ ខណៈ​សមត្ថកិច្ចបណ្តែត បណ្តោយ​ឲ្យ​ឈ្មួញ​វៀតណាម​ដឹក​ទំនិញ បន្លែ ផ្លែ​ឈើ ត្រី សាច់ ពោះគោ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ ខណៈ​សមត្ថកិច្ចបណ្តែត
បណ្តោយ​ឲ្យ​ឈ្មួញ​វៀតណាម​ដឹក​ទំនិញ បន្លែ ផ្លែ​ឈើ ត្រី សាច់ ពោះគោ ពោះជ្រូក​គ្រឿងក្នុង​មាន់​ទា និង​សាច់​មាន់​ទា នំ​កញ្ចប់ ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ច្រករបៀង​កំពង់​ស្ពាន​ភូមិ​បា​វិត​កណ្តាល ច្រករបៀង​សាលាក្រុង​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ដូច​ហែ​កឋិន មាន​ទាំង​រថយន្ត​ចំណុះ​២​តោន​កន្លះ រ៉ឺ​ម៉ក​ម៉ូតូ និង​ម៉ូតូ​កង់​បី រាប់​សិប​គ្រឿង​ពុំ​មាន​ឃើញ​សមត្ថកិច្ច​ណា​ចុះ​មក​ត្រួតពិនិត្យ​ឡើយ​។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៨ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បា​វិត​កណ្តាល​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​វៀតណាម​បាន​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្រុង​បា​វិត​តាម​ច្រករបៀង​កំពង់​ស្ពាន​ជា​ច្រើន​ខែ​មក​ហើយ​គឺ​ម៉ោង​៤​ទៀប​ភ្លឺ ឈ្មួញ​វៀតណាម​ចាប់ផ្តើម​ដឹក​ទំនិញ​ចូល​មក​ដូច​គេ​ហែ​កឋិន មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​មក​ត្រួតពិនិត្យ​ទេ មាន​តែ​អ្នក​មក​ដាក់កុង​ត្រូល​យក​លុយ​បណ្តាក់​ដូច​ខ្យង​។

ឈ្មួញ​ដឹក​តាម​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​កន្លះ ចំនួន​៤​គ្រឿង មាន​ម៉ាក​ទួ​រី​ស ម៉ូតូ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​រាប់​សិប​គ្រឿង មាន​បន្លែ​ផ្លែ​ឈើ ត្រី​សាច់​មាន់​សាច់​ទា ពោះគោ ពោះជ្រូក គ្រឿងក្នុង​មាន់​ទា មក​ចែកចាយ​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល ​រួច​ផ្ទេរ​ដាក់​រថយន្ត​តូ​រិ​ស​ដឹក​ចែក​តាម​ផ្សារ​ក្នុង​ខេត្ត​ និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ និង​ដាក់​តាម​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ