ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រុកចូលក្នុងខារ៉ាអូខេ(V)ទាំងកណ្តាល​អធ្រាត្រ​…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​១១ កញ្ញា មានការ​ចុះ​បង្ក្រាប​លើ​ករណី​ប្រើប្រាស់​ស្ថិត​ក្នុង​ទីតាំង​ខារ៉ាអូខេ វី (V)…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​
ចូល​ថ្ងៃ​ទី​១១ កញ្ញា មានការ​ចុះ​បង្ក្រាប​លើ​ករណី​ប្រើប្រាស់​ស្ថិត​ក្នុង​ទីតាំង​ខារ៉ាអូខេ វី (V) (​ខារ៉ាអូខេ​ពីរ៉ាមីត​ចាស់​)ស្ថិត​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​-​ស្រី​ចំនួន​
១៤​នាក់ (​ស្រី​៥​នាក់​) ។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ញៀន​ថ្នាំ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​វី កម្លាំង​បាន​ឆែក​ឆេរ​រក​ឃើញ​ម្សៅ​ខេ ពណ៌​.​ស (ketamine) ចំនួន​១៦​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងប្រុស​ស្រី​១៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

អត្ថបទសរសេរ ដោយ