ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ្រេ​ស៊ី​បូ​រ័​ត្ន ប៊ុ​ន​សុភា​វី ភ្ជាប់ពាក្យ​គូ​ដណ្តឹង​មាន​លក្ខណៈ​អ្វី​ពិសេស?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កញ្ញា​បូ​រ័​ត្ន ប៊ុ​ន​សុភា​វី ហ្វ្រេ​ស៊ី ចំណាត់ថ្នាក់​លេខ​១​បាន​ភ្ជាប់ពាក្យ​ហើយ។ ខណៈ​កំពុង​ចាប់ផ្តើម​លូតលាស់​ក្នុង​អាជីព​សិល្បៈ តើ​បុរស​ជា​គូ​ដណ្តឹង​បើក​ចិត្ត​ឲ្យ​នាង​នៅ​បន្ត​អាជីព​ដែល​ចៀស​មិន​ផុត​ពី​មានការ​អោប​ថើប ប៉ះ​កាយ​នេះ​ទេ ? ទទួល​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួត…

រាជធានី​ភ្នំពេញ​៖​កញ្ញា​បូ​រ័​ត្ន ប៊ុ​ន​សុភា​វី ហ្វ្រេ​ស៊ី ចំណាត់ថ្នាក់​លេខ​១​បាន​ភ្ជាប់ពាក្យ​ហើយ។ ខណៈ​កំពុង​ចាប់ផ្តើម​លូតលាស់​ក្នុង​អាជីព​សិល្បៈ តើ​បុរស​ជា​គូ​ដណ្តឹង​បើក​ចិត្ត​ឲ្យ​នាង​នៅ​បន្ត​អាជីព​ដែល​ចៀស​មិន​ផុត​ពី​មានការ​អោប​ថើប ប៉ះ​កាយ​នេះ​ទេ ?

ទទួល​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួត Freshies កាលពី​ឆ្នាំ​២០១៦ និង​ទើបតែ​លូត​លាស់​​ក្នុង​ពិភព​សិល្បៈ ស្រាប់តែ​បូ​រ័​ត្ន ប៊ុ​ន​សុភា​វី បាន​ភ្ជាប់ពាក្យ​ជាមួយនឹង​បុរស​អ្នក​ជំនួញ​កាលពី​ថ្ងៃអាទិត្យ​ទី​៩ កញ្ញា ២០១៨​។ សុភា​វី មាន​ក្តី​រីករាយ​ចំពោះ​ពិធី​បែប​ប្រពៃណី បង្ហាញ​ពី​ភាព​ប្រាកដប្រជា​នៃ​ក្តី​ស្នេហា​របស់​នាង​នេះ ។ ពិធី​ភ្ជាប់ពាក្យ​របស់​នាង​បាន​ធ្វើ​ឡើង​ដោយ​មាន​ញាតិ​មិត្ត​ទាំង​សងខាង​ច្រើន​ចូលរួម ។

បូ​រ័​ត្ន ប៊ុ​ន​សុភា​វី ឲ្យ​ដឹង​ថា​បុរស​ជា​គូ​ដណ្តឹង​មិន​ហាមឃាត់​នាង​បន្ត​អាជីព​សិល្បៈ​ទេ ។ បើ​ទោះជា​អនាគត​ស្វាមី​មិន​ប្រកាន់​អាជីព​សិល្បៈ​ក្តី តែ​បូ​រ័​ត្ន ប៊ុ​ន​សុភា​វី ថា​នាង​នឹង​ប្រយ័ត្ន​បំផុត​ជាមួយ​ការងារ​ថត​សម្តែង ពិសេស​ការ​ថត​មាន​ឈុត​ឆាក​បែប​ស្នេហា​ដើម្បី​ចៀស​វាង​ភាព​មិន​សមរម្យ​ជានា​រី​មាន​គូ​រួច​ហើយ ។

គ្មាន​អ្នក​ណា​ម្នាក់​មិន​ចាប់អារម្មណ៍​ទេ ដោយសារ​តែ​បូ​រ័​ត្ន ប៊ុ​ន​សុភា​វី ទើបតែ​បាន​លើក​ពាន​រង្វាន់​ជា​Freshies លេខ​១ និង​ចាប់ផ្ដើម​សំបូរ​ការងារ​សម្ដែង គួរតែ​បិទ​បាំង​រឿង​ស្នេហា ដើម្បី​កុំ​ឲ្យ​ធ្លាក់​កូដ បែរជា​នាង​បើកចំហ​ពិធី​ភ្ជាប់ពាក្យ ដែល​មិន​ខុស​ពី​ប្រកាស​ជា​សាធារណៈ​ថា នាង​មិនមែន​ទំនេរ និង​មិន​ខ្វល់​ពី​ការ​ថមថយ​ទីផ្សារ​សិល្បៈ ។ ពិធី​បំពាក់​ចិញ្ចៀន​របស់​សុភា​វី មិន​មាន​អ្នកសិល្បៈ​ចូលរួម​ច្រើន​ទេ ប៉ុន្តែ​សម្រាប់​មិត្តភក្តិ និង​សាច់​ញាតិ​បងប្អូន គឺ​មាន​ច្រើន​។

កញ្ញា​បូ​រ័​ត្ន ប៊ុ​ន​សុភា​វី និយាយ​ថា គូ​ដណ្ដឹង​របស់​នាង​បាន​ស្រលាញ់ និង​មើលចិត្ត​គ្នា​តាំងពី​ឆ្នាំ​២០១៥ មុន​ពេល​នាង​ចូល​ប្រលង​ហ្វ្រេ​ស៊ី​ទៅ​ទៀត ។ ដោយសារ​តែ​នាង និង​បុរស​ជា​គូស្នេហ៍​កាន់តែ​យល់ចិត្ត​គ្នា ទើប​ចាស់ទុំ​ផ្សំផ្គុំ និង​រៀបចំ​ពិធី​ភ្ជាប់ពាក្យ ។ គូ​ដណ្ដឹង​​របស់​នាង មានឈ្មោះ​សៅ ណា​រ៉ុ​ង អាយុ​២៦​ឆ្នាំ ជា​អ្នកជំនួញ​ម្នាក់ ដោយ​គ្រួសារ​របស់​លោក​ជា​អ្នករក​សី​ុ ដែល​មាន​ជីវភាព​ល្អ​ប្រសើរ ។

កញ្ញា​បូ​រ័​ត្ន ប៊ុ​ន​សុភា​វី និយាយ​ថា «​ហេតុផល​ដែល​នាង​ខ្ញុំ​ស្រលាញ់​គ្នា មិនមែន​ព្រោះតែ​ស្ថានភាព​គ្រួសារ​នោះ​ទេ គឺ​ដោយសារ​តែ​គូ​ដណ្ដឹង​មិនមែន​ជា​មនុស្ស​ប្រច័ណ្ឌ​នឹង​ការ​ងារ​សិល្បៈ និង​តែង​ផ្ដល់​តម្លៃ​ជា​និច្ច​ឲ្យ​នាង ខ្ញុំ​ចាប់តាំងពី​នាង​ខ្ញុំ​បាន​ក្លាយជា​ហ្វ្រេ​ស៊ី ។

ក្នុង​នោះ​កត្តា​គ្រួសារ​របស់​លោក ស្រលាញ់ និង​ផ្ដល់​តម្លៃ​អោយ​ខ្ញុំ​ក្នុង​នាម​ជាតា​រា​ម្នាក់ ក៏​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ជឿជាក់​ថា​ការ​ចាប់ដៃ​គ្នា​របស់​នាង​ខ្ញុំ និង​គូស្នេហ៍ នឹង​គ្មាន​ឧបសគ្គ​កើតឡើង​នោះ​ដែរ ។

ខ្ញុំ​នឹង​បើកចំហ​ស្នេហា មិន​ខ្វល់​ពី​រឿង​ធ្លាក់​កូដ​នោះ​ទេ ដោយ​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា នឹង​មាន​ជំហាន​សិល្បៈ​ល្អ​ប្រសើរ​ផង នៅ​ក្រោយ​ដំណឹង​ភ្ជាប់ពាក្យ »​។

បូ​រ័​ត្ន ប៊ុ​ន​សុភា​វី និង​គូ​ដណ្ដឹង នៅ​មិន​ទាន់​កំណត់​ថ្ងៃ​រៀប​ការ​នៅឡើយ​ទេ ដោយ​រង់ចាំ​មើល​ពេលវេលា និង​សន្សំ​លុយ​រៀងខ្លួន​ឲ្យ​បាន​ច្រើន​បន្តិច​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ