ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ដិសុខ​ត្រូវ​បាន​រឹត​បន្ដឹង​នៅ​តាមអគារ​ធំ​ៗ ជា​ពិសេស​ការិយាល័យ​ធនាគារ

14 ឆ្នាំ មុន

នៅ​ថ្ងៃនេះ (​ទី​១៨ មេ​សា​) សន្ដិសុខ​នៅ តាម​អគារ​ខ្ពស់​ៗ តំបន់​ផ្លូវបំបែក​រាជ​ប្រា​សុង ក្នុង​ទីក្រុង​បាងកក ត្រូវ​បាន​រឹត​បន្ដឹង​យ៉ាងខ្លាំង​ដោយ​ប៉ូលិស​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់ ​ច្រើន​រយ​នាក់ ដាក់​ពង្រាយ​នៅ​ជុំវិញអគារ​ទាំងនោះ ជា​ពិសេស​អគារ​ការិយាល័យធនាគារ​ដែល​កំពុង​កើតក្ដី​ព្រួយបារម្ភ​ពន់ពេក ប្រមាណបន្ទាប់​ពី​មានការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​រវាង​ប៉ូលិស​រដ្ឋាភិបាល និង​ក្រុម​អាវក្រហម​កាលពី​សបា្ដហ៍​មុន

នៅ​ថ្ងៃនេះ (​ទី​១៨ មេ​សា​) សន្ដិសុខ​នៅ តាម​អគារ​ខ្ពស់​ៗ តំបន់​ផ្លូវបំបែក​រាជ​ប្រា​សុង ក្នុង​ទីក្រុង​បាងកក ត្រូវ​បាន​រឹត​បន្ដឹង​យ៉ាងខ្លាំង​ដោយ​ប៉ូលិស​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ច្រើន​រយ​នាក់ ដាក់​ពង្រាយ​នៅ​ជុំវិញអគារ​ទាំងនោះ ជា​ពិសេស​អគារ​ការិយាល័យធនាគារ​ដែល​កំពុង​កើតក្ដី​ព្រួយបារម្ភ​ពន់ពេក ប្រមាណបន្ទាប់​ពី​មានការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​រវាង​ប៉ូលិស​រដ្ឋាភិបាល និង​ក្រុម​អាវក្រហម​កាលពី​សបា្ដហ៍​មុន ។

ការ​រឹត​បន្ដឹង​សន្ដិសុខ​នេះ​គឺ​ធ្វើ​ឡើង ក្រោយ​ពី​ក្រុម​បាតុករ​អាវ​ក្រហម​បាន​ប្រកាស ថា ពួក​គេ​នឹង​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​ម្ដងទៀត នៅ​ថ្ងៃ​អង្គារ ទី​២០ មេ​សា ខាង​មុខ​នេះ ដើម្បី​ទាមទារ​ឱ្យ​មានការ​រំលាយ​សភា​រៀបចំ ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឱ្យ លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា ចុះ​ចេញពី តំណែង​នាយក​រដ្ឋមន្ដ្រី ។ ការ​រឹត​បន្ដឹង​សន្ដិ សុខ​នេះ ព្រោះថា តំបន់​រាជ​ប្រា​សុង ធ្លាប់​ត្រូវ បាន​ក្រុម​បាតុករ​អាវ​ក្រហម​យក​ធ្វើ​ជា​កន្លែង​ប្រមូលផ្ដុំ​ម្ដង​រួច​មក​ហើយ​កាលពី​សបា្ដហ៍ កន្លង​ទៅ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​សៅរ៍ ទី​១០ មេ​សា កន្លង​មកនេះ ការ​ប៉ះទង្គិច​បង្ហូរឈាម គ្នា​មួយ​ប្រាវ​បាន​កើតឡើង​រវាង​ប៉ូលិស​- ទាហាន​ជាមួយ​ក្រុម​បាតុករ​អាវ​ក្រហម​បង្ក ឱ្យ​មាន​អ្នក​ស្លាប់​កើន​ដល់​២៥​នាក់ និង​រងរបួស​ជាង​៨០០​នាក់ ខណៈ​ដែល​ក្រុម​អាវ ក្រហម​កញ្ជ្រោល​ចូល​ទៅ​បិទ​ស្ថានីយ​ផ្កាយរណប thai com ដែល​គាំទ្រ​រដ្ឋាភិបាល​លោក អាប់​ភី​ស៊ី​ត ជា​ថ្នូរ​ឱ្យ​បើក​ដំណើរការ​ឡើង វិញ​នូវ​ស្ថានីយទូរទស្សន៍ ASTV ដែល​គាំទ្រ ពួក​អាវ​ក្រហម ។