ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​គំរាម​ចាត់ការ​ម៉ឺង​ម៉ាត់​ចំពោះ​តុលាការ CPI

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​ត្រូវ​អនុម័ត​នា​ថ្ងៃ​ទី​១០​កញ្ញា ជំហរ​ម៉ឺ​ង​ម៉ាត់​មួយ​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ CPI​ ដោយ​គំរាម​ដាក់​ទណ្ឌកម្ម​នានា ប្រសិនបើ​តុលាការ​នោះ​ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​អះអាង​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ កាលពី​ខែវិច្ឆិកា​កន្លង​មកនេះ អគ្គ​រដ្ឋ​អាជ្ញា​តុលាការ​CPI​លោកស្រី​FATOU BENSOUDA​ថ្លែង​ថា…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​ត្រូវ​អនុម័ត​នា​ថ្ងៃ​ទី​១០​កញ្ញា ជំហរ​ម៉ឺ​ង​ម៉ាត់​មួយ​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ CPI​ ដោយ​គំរាម​ដាក់​ទណ្ឌកម្ម​នានា ប្រសិនបើ​តុលាការ​នោះ​ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​អះអាង​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

កាលពី​ខែវិច្ឆិកា​កន្លង​មកនេះ អគ្គ​រដ្ឋ​អាជ្ញា​តុលាការ​CPI​លោកស្រី​FATOU BENSOUDA​ថ្លែង​ថា លោកស្រី​នឹង​ស្នើ​ភ្លើង​ខៀវ​សម្រាប់​បើក​ការ​ស៊ើប​អង្កេត​ផ្លូវការ​មួយ​លើ​ការ​ចោទ​ប្រកាន់​ទាំងឡាយ ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ព្រមទាំង​នៅ​ក្នុង​បណ្ដា​មជ្ឈមណ្ឌល​ឃុំឃាំង​សម្ងាត់​របស់​CIA​នៅ​តាម​កន្លែង​ផ្សេង​ៗ​នៃ​ពិភពលោក ក្នុង​ឆ្នាំ​២០០៣ ​និង​២០០៤​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​១០​កញ្ញា​ពី​ជំហរ​ដែល​ថា សហ​រដ្ឋ​អាមេរិក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ចាំបាច់ ដើម្បី​ការពារ​ពលរដ្ឋ​ខ្លួន​និង​ពលរដ្ឋ​សម្ព័ន្ធ​មិត្ត ប្រឆាំង​ការ​កាត់ក្ដី​ដោយ​អយុត្តិធម៌​ពី​សំណាក់​តុលាការ​ខុសច្បាប់​មួយ​។

យោង​តាម​អត្ថបទ​នៃ​សុន្ទរកថា​មួយ​ដែល​លោក​ត្រូវ​ថ្លែង​មុខ​ក្រុម​អភិរក្សនិយម​អា​មេ​រិ​ក
មួយ ទីប្រឹក្សា​រូប​នោះ​លោក​JOHN BOLTON នឹង​ប្រកាស​ថា រដ្ឋការ​លោក​ត្រាំ​នឹង​តបត​វិញ​ប្រសិនបើ​តុលាការ​CPI​ចាប់ផ្ដើម​ធ្វើការ​ស៊ើ​ប​អង្កេត​ជា​ផ្លូវការ លើ​ការ​អះអាង​ពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​របស់​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ