លោក JACK MA នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ


ប្រទេស​ចិន ៖ យោង​តាម​ស៊ី​ន​ហួ​ថា ​ស្ថា​បនិក ​និង​ជា​ប្រធាន​ក្រុមហ៊ុន​យក្ស​ចិន ALIBABA លោក JACK MA ប្រកាស​នា​ថ្ងៃ​ទី​១០​ កញ្ញា​ តាម​រយៈ​លិខិត​ចំហ​មួយ​ថា លោក​នឹង​ចាក​ចេញពី​តំណែង​ប្រធាន​ក្រុមហ៊ុន​នេះ​រយៈពេល​១​ឆ្នាំ​ទៀត ខណៈ​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​លោក​ DANIEL ZHANG​នឹង​ឡើងជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​។

ក្នុង​សារលិខិត​មាន​ចំណងជើង​ថា អបអរ​បុណ្យ​សាស្ត្រាចារ្យ លោក​JACK MA គូស​បញ្ជាក់​ថា លោក​នឹង​ចូល​និវត្តន៍​នា​ថ្ងៃ​ទី​១០​កញ្ញា​ឆ្នាំ​២០១៩ ជា​កាលបរិច្ឆេទ​នៃ​ខួប​លើក​ទី​២០​នៃ​ការ​បង្កើត​ក្រុមហ៊ុន​ALIBABA​។​លោក​គូសបញ្ជាក់​ថា​លោក​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក​ZHANG ដើម្បី​ធានា​ដល់​ការ​ផ្ទេរតំណែង​ដោយ​រលូន ហើយ​លោក​នឹង​ស្ថិត​ក្នុង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រហូត​ដល់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​បណ្ដា​ដៃគូ​ភាគ​ហ៊ុន​ក្នុង​ឆ្នាំ​២០២០​។

លោក​JACK MA​បាន​សុំ​លាលែង​ពី​តំណែង​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ទី​១០​ឧសភា​ឆ្នាំ​២០១៣​។​លោក​ប្រកាស​ថា​ក្រុមហ៊ុន​មានដំណើរ​ការ​ល្អ​រយៈពេល​៥​ឆ្នាំ​ដោយ​សារ​បណ្ដា​ស្ថាប័ន​របស់​ខ្លួន​។

លោក​JACK MA​អតីត​សាស្ត្រាចារ្យ​ភាសា​អង់គ្លេស បាន​បង្កើត​ក្រុមហ៊ុន ALIBABA​កាលពី​ឆ្នាំ​១៩៩៩ ។ ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​យក្ស​មួយ ដែល​ប្រើ​មនុស្ស​ដល់
ទៅ​៦០.០០០​នាក់​ជាមួយ​តម្លៃ​ទីផ្សារ​ក្នុង​ទឹកប្រាក់​លើស​ពី​៤០០​ពាន់​លាន​ដុល្លារ ។

ចំណូល​របស់​ក្រុមហ៊ុន​នោះ​មាន​ដល់​៨០,៩​ពាន់​លាន​យន់​ប្រមាណ​ជា​១១,៨​ពាន់​លាន​ដុល្លារ ក្នុង​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៨ ដែល​មានការ​កើនឡើង​៦១% ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ