ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទៀត​ហើយ ទំនិញ​ខូចគុណភាព​ជាង​១៥០០​ដប និង​នំ​កញ្ចប់​មួយ​ចំនួន​ធំ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ចំណីអាហារ​មួយ​ចំនួន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ត្រូវ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​ចាត់វិធានការ​ដកហូត​យក​ទៅ​បំផ្លាញ​ចោល​ដើម្បី​រក្សា​សុខភាព អ្នក​បរិភោគ ។ ​សកម្មភាព​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​បណ្តា​ហាង​លក់ដូរ​របស់​បងប្អូន​អាជីវករ​នៅ​ក្រុង​ស្ទឹង​ត្រែង​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក គឹ​ម…

ខេត្តស្ទឹងត្រែង ៖ ចំណីអាហារ​មួយ​ចំនួន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ត្រូវ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​ចាត់វិធានការ​ដកហូត​យក​ទៅ​បំផ្លាញ​ចោល​ដើម្បី​រក្សា​សុខភាព អ្នក​បរិភោគ ។

សកម្មភាព​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​បណ្តា​ហាង​លក់ដូរ​របស់​បងប្អូន​អាជីវករ​នៅ​ក្រុង​ស្ទឹង​ត្រែង​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក គឹ​ម ប្រុស ប្រធាន​សាលា​ខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​បាន​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​យើង​ការពារ​សុខភាព​អ្នក​បរិភោគ​ជា​ពិសេស​កុមារ​តូច​ៗ​នៅ​ពេល​ទៅ​សាលារៀន​ព្រោះ​ចំណីអាហារ​ទាំងនេះ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​វា​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព ពេល​បរិភោគ​វា ។

 លោក​ថា មន្ត្រី​សាខា​កាំ​ក្រុង​ត្រូល​បាន​ចុះ​អប់​រំជា​រឿយ​ៗ​មក​ហើយ​តែ​យើង​មិន​អាច​ធ្វើ​បាន​គ្រប់​ជ្រុងជ្រោយ​ឡើយ​សំខាន់​គឺ​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​ចំណីអាហារ​ដោយ​ខ្លួនឯង ព្រោះ​ទំនិញ​ខ្លះ​មាន​ស្លាក​សញ្ញា លេខ ថ្ងៃខែ​ឆ្នាំ​ផលិត បើ​ពិនិត្យ​ឃើញ​ថា វា​ជិត​ផុត​ឬ​ហួសកំណត់ ឬ​គ្មាន​សញ្ញា​សំគាល់ សូមកុំ​ទិញ​បរិភោគ ។

លោក លាង សោភា អ្នកលក់​ចំណីអាហា​នេះ​ដែរ​បាន​ទទួលស្គាល់​ថា កន្លង​មក​ធ្លាប់​មាន​កុមារ​ស្លាប់​ដោយសា​តែ​ចំណីអាហារ​នេះ​ម្នាក់​រួច​មក​ហើយ នៅ​ភូមិ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដោយសារ​តែ​បរិភោគ​ចាហួយ​ដូង និង​ទឹកក្រូច​ធ្វើ​ឱ្យ​រាគ​ក្អួត​ព្យាបាល​មិន​ទាន់ ។

លោក​សំពូ​ម​ពរ​ឲ្យ​មន្ត្រី​សាខា​កាំកុងត្រូល​ឧស្សាហ៍​ចុះ​ឲ្យ​បានជា​ញឹកញាប់​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​យើង ព្រោះ​អី​បច្ចុប្បន្ន​មាន​ទំនិញ​ក្លែងបន្លំ​ច្រើន ហើយ​ពួក​គាត់​អ្នក​លក់ដូរ​ក៏​រួម​គ្នា​ប្រុង​ប្រយ័ត្ន​ដែរ​ក្រោយ​ពី​ទទួល​បានការ​ណែនាំ​នេះ ។

លោក សាង ចាន់​ស្រី​មុំ អាជីវករ​លក់ទំនិញ​នៅ​ជិត​ផ្សារ​គីឡូ​២​បាន​ទទួលស្គាល់​ថា បញ្ហា​ចំណីអាហារ​គ្មាន​កាលបរិច្ឆេទ​ប្រើប្រាស់ ឬ​សញ្ញា​សំគាល់​នេះ​ជា​បញ្ហា​មួយ​បង្ហាញ​ពី​ភាព​គ្រោះថ្នាក់​បំផុត​ពីព្រោះ​កាលណា​ចំណីអាហារ​នៅ​សេសសល់​យូរ​វា​បំ​លែង​រសជាតិ​ទៅ​ជា​ជូរ​ផ្អូម ។

សូម​បញ្ជាក់​ថា ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​ដកហូត​បាន​ទឹកដោះគោ​អា​ដេ​ខូចគុណភាព​១៤៨៨​ដប ទឹក​អា​ខ្វ​រៀរ​៧៨​ដប ទឹក​វី​តា​៤៨​ដប ទឹកក្រូច​ហ្វា​ន់តា​១​យួរ និង​នំ​ស្រួយ​ចំនួន​២០​ក​ញ្ជា​ប់​ផង​ដែរ ។ ក្រោយ​ការ​ដកហូត​ទំនិញ​ខូចគុណភាព​នោះ​មន្ត្រី​សាខា​កាំកុងត្រូល​បាន​នាំ​យក​ទៅ​រក្សា​ទុក​ដើម្បី​ត្រៀម​ដុត​បំផ្លាញ​ចោល​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ