ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ទាំង​នេះ​អាច​ជួយ​សម្អាត​តម្រងនោមបាន

5 ឆ្នាំ មុន

មិន​ខ្វល់​ថា ​យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ថែរក្សា​រាង​កាយ​ឡើយ យើង​ច្រើន​តែ​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ពី​ចំណីអាហារ បរិ​ដ្ឋា​ន​ជុំវិញ​ខ្លួន ស្ត្រេ​ស និង​អ្វី ផ្សេង​ៗ​ទៀត​។ បញ្ហា​មួយ​ដែល​ប៉ះពាល់​មនុស្ស​ច្រើន​នោះ​គឺ ជំងឺ​តម្រងនោម ដែល​វា​សឹង​ត្រូវ​បាន​គេ​ដឹង​យូរណាស់​ទៅ​ហើយ…

មិន​ខ្វល់​ថា ​យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ថែរក្សា​រាង​កាយ​ឡើយ យើង​ច្រើន​តែ​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ពី​ចំណីអាហារ បរិ​ដ្ឋា​ន​ជុំវិញ​ខ្លួន ស្ត្រេ​ស និង​អ្វី ផ្សេង​ៗ​ទៀត​។ បញ្ហា​មួយ​ដែល​ប៉ះពាល់​មនុស្ស​ច្រើន​នោះ​គឺ ជំងឺ​តម្រងនោម ដែល​វា​សឹង​ត្រូវ​បាន​គេ​ដឹង​យូរណាស់​ទៅ​ហើយ ។ តម្រងនោម​នុស្ស​យើង​គឺជា​សរីរាង្គ​តែ​មួយ​គត់​ដែល​មាន​នាទី​ច្រោះ​ជាតិពុល​ពី​ក្នុង​ឈាម និង​ក្នុង​ខ្លួន ។

ជា​អ​កុស​ល្យ នៅ​ពេល​តម្រងនោម​នៅ​តែ​ធ្វើការ​ច្រើន​ជាប់​រហូត វា​អាច​នឹង​ខូច​មុខងារ​របស់​វា​លឿន​ដែរ ។ សំណួរ​នោះ​គឺថា តើ​យើង​អាច​មាន​វិធី​ដូច​ម្តេច​ដើម្បី​លាង​សម្អាត​តម្រងនោម​កុំ​ឲ្យ​ឆាប់​ខូច​បាន ? សំណាង​ដែរ យើង​មាន​ភេសជ្ជៈ​លាង​សម្អាត​មួយ​ចំនួន ដែល​អ្នក​អាច​បង្កើត​វា​ដោយ​ខ្លួនឯង​បាន​ដូច​ជា​៖

១-ទឹក​ផ្លែ​ក្រេ​ន​បឺ​រី ៖ បើសិនជា​អ្នក​កំពុង​តែ​ពិនិត្យ​រក​មើល​មធ្យោបាយ​លាង​សម្អាត​តម្រងនោម​តាម​បែប​ធ្ម​ជាតិ ការ​ញ៉ាំ​ទឹក​ផ្លែ​ក្រេ​ន​បឺ​រី​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ជាតិពុល​បាន ហើយ​ក៏​ប្រហែលជា​អាច​ជួយ​បង្ការ​ការ​ខូចខាត​របស់​តម្រងនោម​បាន​ទៀត ។ ទឹក​ផ្លែ​ក្រេ​ន​បឺ​រី​អាច​ជួយ​ព្យាបាល​បញ្ហា​នៅ​ក្នុង​តម្រងនោម​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា ដោយសារ​តែ​វា​ទៅ​បញ្ចេញ​បាក់តេរី​ដែល​លូតលាស់​ក្នុង​បង្ហួរនោម​ផង និង​ប្លោក​នោម​ផង ។

២-ទឹក ៖ រឿង​នេះ​ប្រហែលជា​មធ្យោបាយ​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​បញ្ហា​តម្រង​នោម ឬ​បង្ការ​បញ្ហា​តម្រងនោម​។ អ្នក​ប្រហែលជា​គិត​ថា ទឹក​មិន​មាន​ប្រសិទ្ធភាព​ទៅ​លើ​តម្រងនោម​ទេ តែ​អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​នៅ​ពេល​រក​ឃើញ​ថា អ្នក​មិន​បាន​ញ៉ាំ​ទឹក​ច្រើន ។ បញ្ហា​ដែល​យើង​ច្រើន​តែ​ប្រឈម​មុខ​នោះ​គឺថា យើង​មិនសូវ​បាន​ញ៉ាំ​ទឹក​ច្រើន​ពី​៦ ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​តម្រងនោម​ធ្វើការ​បាន​ល្អ​ឡើយ ។ បើសិនជា​អ្នក​ចង់​ការពារ​តម្រងនោម យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ច្រើន​ជា​រៀងរាល់ថ្ងៃ ។

៣-ទឹកក្រូច​ឆ្មា ទឹកខ្មេះ​ផ្លែ​ប៉ោម និង​ប្រេង​អូ​លីវ ៖ មធ្យោបាយ​ផ្សេង​មួយទៀត​ក្នុង​ការ​ទម្លាក់​​គ្រួ​ស​ក្នុង​តម្រងនោម​គឺ​ញ៉ាំ​ទឹកក្រូច​ឆ្មារ ។ អ្នកខ្លះ​និយាយ​ថា អ្នក​គួរតែ​បន្ថែម​ប្រេង​អូ​លីវ​ទៅ​ក្នុង​ទឹកក្រូច​ឆ្មារ​នោះ​ដើម្បី​ជួយ​ឲ្យ​ក្រួស​ក្នុង​តម្រងនោម​កាន់​ត ែ​តូច​ៗ​ទៅ ទើប​អាច​ចេញ​មក​ក្រៅ​បាន​កាន់តែ​ស្រួល​។ ប៉ុន្តែ​រឿង​នេះ​ហាក់បីដូចជា​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជំនួស​វិញ នៅ​ពេល​និយាយ​ដល់​ការ​ព្យាបាល​គ្រួ​ស​ក្នុង​តម្រងនោម​។

ដើម្បី​បង្កើត​ជា​សូលុយស្យុង​នេះ​បាន ចូរ​ផ្សំគ្នា​ជាមួយនឹង​ទឹកក្រូច​ឆ្មារ និង​ប្រេង​អូ​លីវ ហើយ​ញ៉ាំ​វា​តែ​ម្តង​ទៅ ។ ចូរ​ញ៉ាំ​ទឹក​ធម្មតា​បន្ថែម​ក្រោយ​ទៀត​។ ចូរ​ងរ​ចាំ ៣០​នាទី ចូរ​លាយ​ទឹកក្រូច​ឆ្មារ​មួយ​ចំហៀង​ជាមួយនឹង​ទឹក​០.៣៥​មី​លី្ល​លី​ត្រ និង​ដាក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​ផង​។

៤-ទឹក​បន្លែ ៖ ទឹក​ប្រភេទ​នេះ​គឺ​ផ្សំគ្នា​ដោយ​បន្លែ​ពណ៌​បៃតង​ជា​ច្រើន​ប្រភេទ​ចូល​គ្នា ។ ហេតុផល​មួយ​ដែល​អ្នក​គួរតែ​បញ្ចូល​ភេសជ្ជៈ​មួយ​នេះ​ទៅ​ក្នុង​របប​អាហារ​ដែរ ជា​ពិសេស​​ពេល​ដែល​អ្នក​កំពុង​តែ​ព្យាយាម​សម្អាត​តម្រងនោម​នោះ​គឺថា វា​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ជា​ច្រើន​ដែល​អាច​ច្រោះ​ជាតិពុល​ពី​ក្នុង​រាង​កាយ និង​លាង​សម្អាត​រាល់​ការ​ស្ទះ​ទាំងឡាយ​ក្នុង​តម្រងនោម​ទៀត ។ យក​ល្អ​គួរតែ​ជ្រើសរើស ឃិនឆាយ ស្ពៃក្តោប ត្រសក់ សាឡា​ត់ និង​ការ៉ុត​កិន​ចូល​គ្នា​ទៅ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ