ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាត់បង់​ជីវិត​ត្រង់​ចំណុច​ក្បាល​ស្ពានថ្ម​ព្រែក​កំពង់បាយ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា​ឆ្នាំ ២០១៨ នៅ​ត្រង់​ចំណុច​ក្បាល​ស្ពានថ្ម​ព្រែក​កំពង់បាយ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា​ឆ្នាំ ២០១៨ នៅ​ត្រង់​ចំណុច​ក្បាល​ស្ពានថ្ម​ព្រែក​កំពង់បាយ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត បង្ក​ឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត ( ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​) បណ្តាល​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ន ណ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចុះ​ពីលើ​ស្ពានព្រែកកំពង់បាយ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​យ៉ាង​លឿន​ចុះ​ពីលើ​ស្ពាន​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​បាន​បុក​ម៉ូតូ​ពេញ​ទំ​ហឹង​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ធ្វើ​ឱ្យ​អ្នកបើកបរម៉ូតូ​​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អ​ាណោ​ច​អា​ធ័​ម​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ចំណែក​រថយន្ត​បង្ក​បាន​បង្កើន​ល្បឿន​បើក​គេច​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​វាស់វែង​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ
ណី ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក រង់ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ